មិនឱ្យរួចខ្លួនទេ! ក្រុម​ក្មេង​ទំនើង​រហ័ស​នាម​ក្រុម black boy ពូកែរខាងកា.ប់ចា.ក់ ត្រូវអស់លក្ខសមត្ថកិច្ចតាមចាប់ដល់បន្ទប់ជួល

51

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​រហ័ស​នាម​ក្រុម black boy ដែល​ជា​ក្រុម​សកម្ម​ខាង​បង្ក​​បទល្មើស​កា​.​ប់​ចា​.​ក់​ជា​ច្រើន​ករណី​នោះ ពេល​នេះ​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ខណ្ឌឫស្សីកែវ ស្រាវជ្រាវ និង​បង្ក្រាប​បាន​ក្រុម​ក្មេង​ទំនើង​ប្រុស​ស្រី​ចំនួន​១២​នាក់​នាំ​ទៅ​កាន់​អធិកា​ដ្ធា​ន​ខណ្ឌឫស្សីកែវ​ហើយ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​បន្ទប់​ជួល​របស់​ក្រុម​ក្មេង​ទំនើង ស្ថិត​នៅ​ក្នុងភូមិ​ចាក់​ជ្រូក ផ្លូវ​ទន្លេសាប សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

យោងតាម​ប្រភព​ព័ត៌មាន​សុំ​មិនបញ្ចេញ​អត្តសញ្ញាណ បាន​បង្ហើប​ប្រាប់សារព័ត៌មានក្នុងស្រុកមួយ​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​ទាំងនោះ គឺជា​មុខសញ្ញា​ខ្លាំង​ខាង​កា​.​ប់​ចា​.​ក់​ជាមួយនឹង​ក្រុម​ក្មេង​ទំនើង​ផ្សេង​ទៀត ។ ហើយ​ជា​រឿយ​ៗ ក្រុម​ក្មេង​ទំនើង​ទាំងនោះ​តែងតែ​បង្ក​បទល្មើស​កា​.​ប់​ចា​.​ក់​ជា​ច្រើន​ករណី នៅ​ក្នុង​ខណ្ឌឫស្សីកែវ និង​តាម​បណ្តា​ខណ្ឌ​ផ្សេង​ៗ នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី ។ ក្រុម​ក្មេង​ទំនើង​ទាំងនេះ តែងតែ​ប្រព្រឹត្ត​បទល្មើស​ដូច​ជា កា​.​ប់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួស​ដេរ​ជា​ច្រើន​ថ្នេរ កា​.​ប់​បំផ្លាញ​ម៉ូតូ​ជន​រង​គ្រោះ និង​កា​.​ប់យក​ស្លាក​លេខ​ម៉ូតូ​ជន​រង​គ្រោះ ហើយ​យក​មក​ថត​ដាក់ tik tok បង្ហោះ​ឌឺដង​ជន​រង​ជាដើម ។

ប្រភព​ដដែល​បន្ត​ថា នៅ​យប់​កើតហេតុ​នេះ ក្រុម​ក្មេង​ទំនើង​ទាំងនោះ បាន​ធ្វើ​សកម្មភាព​ដេញ​កា​.​ប់​ទៅ​លើ​យុវជន​មួយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ចំណុច​សួនច្បារ​វត្ត​បទុម​វ​តី តែ​មិន​បង្ក​ឲ្យ​នរណា​ម្នាក់​រង​រង​របួស​ឡើយ ហើយ​គ្រានោះ​ជន​រង​គ្រោះភ័យ​ស្លន់ស្លោ​ក៏​រត់​យក​ប្រាស់​អាយុ​តែ​ម្តង ចំណែក​ក្រុម​ជន​បង្ក​ក៏​បានកា​.​ប់​បំផ្លាញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម បណ្តាល​ឲ្យ​ខូច​ខាត​អស់​ចំនួន​មួយ​គ្រឿង និង​បន្ដ​ដេញ​កា​.​ប់​ជន​រង​គ្រោះ​ម្នាក់​ទៀត​ដល់​សង្កាត់​ផ្សារ​កណ្តាល ធ្វើ​អោយ​ជន​រង​គ្រោះភ័យ​ស្លន់ស្លោ​​ក៏​​ផ្តួល​ម៉ូតូ​ចោល​រួច​រត់គេច​ខ្លួន ហើយ​ក៏​ត្រូវ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ព្រួត​គ្នា​កា​.​ប់យក​ស្លាក​លេខ​ម៉ូតូ​របស់​ជន​រង​គ្រោះ ហើយ​គេចខ្លួន​បាត់​ស្រមោល​ទាំងអស់​តែ​ម្តង​។

ប្រភព​ដដែល​បាន​បន្ថែមទៀត​ថា លុះ​ពេល​ដល់​ម៉ោង​កើតហេតុ កម្លាំង​អន្តរាគមន៍​ពិសេស​ខណ្ឌឫស្សីកែវ បាន​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន ក៏​ប្រទះ​ឃើញ​បក្សពួក​ក្រុម​ម​ក្មេង​ទំនើង​ទាំងនោះ ដែល​ជា​មុខសញ្ញា​សមត្ថកិច្ច​កំពុង​តាម​រក និង​មាន​ពាក្យបណ្ដឹង​ជា​ច្រើន​ផង​នោះ សមត្ថកិច្ច​ក៏​ធ្វើការ​ប្រដេញ​តាម​ឃាត់ខ្លួន​តែ​ម្តង ស្រាប់តែ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​យ៉ាង​លឿន​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​ចាក់​ជ្រូក ផ្លូវ​ទន្លេសាប សង្កាត់​ជ្រោយចង្វារ​។ ចំណែក​សមត្ថកិច្ច​ក៏​បាន​បន្ថែម​ល្បឿន​បើក​ម៉ូតូ​ប្រដេញ​តាម រហូត​ដល់​បន្ទប់​ជួល​របស់​ក្រុម​ក្មេង​ទំនើង រួច​ក៏​ធ្វើការ​បង្ក្រាប​ជាក់ស្ដែង បាន​ក្រុម​ក្មេង​ទំនើង​ប្រុស​ស្រី​ចំនួន​១២​នាក់ ក្នុង​នោះ​មាន​ស្រី​៣​នាក់ និង​ដកហូត​បាន​កាំបិតប៉័ងតោ​ចំនួន​០២​ដើម​, ដាវ​កែ​ច្នៃ​០១​ដើម ព្រមទាំង​ម៉ូតូ​ចំនួន​០៣​គ្រឿង (​ម៉ាក​ស៊ុ​យ​សុ​គី​និ​ច​ចំនួន​០២​គ្រឿង និង​ម៉ាក​ហុងដា​ឌ្រី​ម​សង់​ចំនួន​០១​គ្រឿង​) ។

បច្ចុប្បន្ន ក្រុម​ក្មេង​ទំនើង រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​ដកហូត​បញ្ជូន​ទៅ​កាន់​អធិកា​ដ្ធា​ន​ខណ្ឌឫស្សីកែវ ដើម្បី​សាកសួរ​នាំ និង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕