មន្ទីររៀបចំដែនដីខែត្រព្រះសីហនុថា ដីព្រៃកោងកាងជាង៣០ហិកតាដ៏ក្រាស់ឃ្មឹកនោះពីមុនជាដីស្រែប្រជាពលរដ្ឋ

59

ខែត្រព្រះសីហនុ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខែត្រព្រះសីហនុ បានលើកឡើងថា ដីព្រៃកោងកាងដ៏ក្រាស់ឃ្មឹកជាង៣០ហិកតា
ដែលខ្លួនបានចេញប្លង់រឹងឲ្យទៅលោក មាស សូលឡុង ចំនួន៧បណ្ណស្មើនឹងទំហំផ្ទៃដី៣០៦.៦៩២ម៉ែត្រការ៉េ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់
ថ្មីនៅក្នុង ឆ្នាំ២០២១ នោះពីមុនជាដីស្រែប្រជាពលរដ្ឋ ដែលបានបាក់ទំនប់ទឹកប្រៃករកើតដុះព្រៃកោងកាងដល់សព្វថ្ងៃ។ នេះជាការដកស្រង់ខ្លឹមសារចេញពី
សេចក្ដីប្រកាសព័ត៌មាន លេខ៧៨៥ របដនសស/ខសន ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ មន្ទីររៀបចំដែនដី ខែត្រព្រះសីហនុ។

ខ្លឹមសារក្នុង សេចក្ដីប្រកាសព័ត៌មាន នេះបានរៀបរាប់ទៀតថា ការចេញបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិចំនួន៧ប្លង់គ្រប លើព្រៃកោងកាង ស្ថិតនៅ ភូមិព្រែកសង្កែ
ឃុំទឹកថា្ល ស្រុកព្រៃនប់ ខែត្រព្រះសីហនុ ខាងលើនោះ ជាការបន្តចរន្តការចាស់ ពីអតីតអភិបាល ខែត្រព្រះសីហនុ លោក ស្បោង សារ៉ាត់ និងបន្តកិច្ចការពីអតីត
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោក សូ សុខ។ ជាពិសេសបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិទាំង៧ប្លង់ ដែលទើបចុះហត្ថលេខានៅ
ក្នុង ឆ្នាំ២០២១ ដោយលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី ខែត្រព្រះសីហនុ បច្ចុប្បន្នជាការផ្លាស់ប្ដូរទម្រង់បណ្ណចាស់មកទម្រង់បណ្ណថ្មីដែលមានលេខឃ្យូ
អ័រកូដ។

ផ្ទុយស្រឡះពីខ្លឹមសារក្នុង សេចក្ដីប្រកាសព័ត៌មាន របស់ មន្ទីររៀបចំដែនដី ខែត្រព្រះសីហនុ ខាងលើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខែត្រព្រះសីហនុ
ដែលជាស្ថាប័នគ្រប់គ្រង ការពារព្រៃកោងកាង បានចេញរបាយការណ៍របស់ខ្លួនថា ដីជាង២០ហិកតាក្នុងចំណោមដីទំហំជាង៣០ហិកតានោះជា ព្រៃកោងកាង
សុទ្ធ ព្រៃកោងកាងដ៏ក្រាស់ឃ្មឹក ហើយរាល់ការចេញបណ្ណកម្មសិទ្ធិទាំងអស់នោះ មិនទាន់មានអនុក្រឹត្យធ្វើអនុបយោគកាត់ឆ្វៀល ចេញពីគម្របព្រៃឈើ ឆ្នាំ២០០២
នៅឡើយទេ។

នៅក្នុងរបាយការណ៍របស់ មន្ទីរកសិកម្ម ខែត្រព្រះសីហនុ លើកឡើងទៀតថា «លទ្ធផលចុះពិនិត្យអត្តសញ្ញាណដីដែលបាន គណនាតាម ជីអាយអេស (GIS)
ការគណនាតាម ជីធីអេស (GTS) បានបង្ហាញថា ក្បាលដីទាំង៧បណ្ណ ដែលមានទំហំសរុប ៣០៦.៦៩២ម៉ែត្រការ៉េ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១០ គឺស្ថិតនៅក្នុងគម្របព្រៃឈើ ឆ្នាំ២០០២ ទំហំ២៣៨.៨៧៥ម៉ែត្រការ៉េ។ ម៉្យាងទៀតក្បាលដីទាំង៧បណ្ណនេះ ស្ថិតក្នុងផែនទី ព្រៃ
កោងកាង ទំហំ២៦៥.៨១៣ម៉ែត្រការ៉េ។ ដោយឡែក ក្បាលដីលេខ៣៣៩ ទំហំ៤៥.០៨១ និងលេខ៣៤០ ទំហំ៥៦.៣៩០ម៉ែត្រការ៉េ ត្រូវបានផ្ទេរបណ្ណនៅថ្ងៃទី
២១ ខែមិថុនា ឆ្នាំ២០២១ ដែលមានទីតាំងទាំង៧ក្បាលដីនេះស្ថិតក្នុង គម្របព្រៃឈើ ឆ្នាំ២០០២ និងស្ថិតក្នុង តំបន់ព្រៃកោងកាង ដែលត្រូវការពារ។

ជាការកត់សម្គាល់ ការកសាងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទាំងអស់នេះមិនមាន «អនុក្រឹត្យ» កាត់ចេញពីគម្របព្រៃឈើ ឆ្នាំ២០០២ ឬចេញពីដីព្រៃ
កោងកាង ដើម្បីធ្វើអនុបយោគ ជាដីឯកជនរបស់រដ្ឋសម្រាប់ប្រទានកម្ម ឬកាត់ឆ្វៀលជូនប្រជាពលរដ្ឋ នោះទេ»។

ចំណុចដែលគួរឱ្យឆ្ងល់ និងគួរពិចារណានោះគឺ ទី១.បើដឹងថា ដី៧ប្លង់នោះជាប់ពាក់ព័ន្ធនឹងព្រៃកោងកាង ស្ថិតក្នុងដែនគម្របព្រៃឈើ ឆ្នាំ២០០២ ហើយចុះ
ហេតុអ្វី រដ្ឋបាល ខែត្រព្រះសីហនុ នៅតែបន្តចរន្តការចេញលិខិតអនុញ្ញាតលេខ ៩៩៥/ ២១ សជណ ចុះហត្ថលេខាដោយលោក គួច ចំរើន អភិបាលខែត្រ
នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ អនុញ្ញាតឱ្យលោក មាស សូលឡុង មានអាសយដ្ឋានផ្ទះលេខ៣០៨ ផ្លូវលេខ៩៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានី
ភ្នំពេញ យ៉ាងលឿនបំផុតទៀត ? ដោយនៅក្នុង កម្មវត្ថុ ចែងថា ករណីស្នើសុំសម្អាតដីទំហំ ៣០៦.៦៩២ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅ ភូមិព្រែកសង្កែ ឃុំទឹក
ថ្លា ស្រុកព្រៃនប់ សាលាខែត្រអនុញ្ញាតឱ្យលោក មាស សូលឡុង សម្អាតទីតាំងសាងសង់ផ្ទះត្រចៀកកាំដើម្បីអភិវឌ្ឍន៍ជា សួនអភិរក្សសត្វត្រចៀកកាំទេស
ចរណ៍ លើដីមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៧បណ្ណ រួមមានក្បាលដីលេខ ០៣៣៤, ០៣៣៥, ០៣៣៩, ០៣៤០, ០៣៤១, ០៣៤២, ០៣៤៣
មានទីតាំងស្ថិតនៅ ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខែត្រព្រះសីហនុ។

ទី២.តើហេតុអ្វីក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ មន្ទីររៀបចំដែនដី មិនបង្ហាញពីអនុក្រឹត្យរបស់ រាជរដ្ឋាភិបាល ឱ្យធ្វើអនុបយោគដើម្បីប្រទានកម្ម ឬកាត់ឆ្វៀល
ចេញពីដីគម្របព្រៃឈើ ឆ្នាំ២០០២ ? ទី៣. តើ សជណ ពីទីស្ដីការគណៈរដ្ឋមន្រ្តី លេខ៦១៦ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ របស់ រាជរដ្ឋាភិបាល មិនមានប្រ
សិទ្ធភាពទេឬ ? ឬមួយមានលិខិតណាមួយផ្សេងទៀតមកនិរាករណ៍លិខិតលេខ៦១៦ ខាងលើចោល ដែលអ្នកកាសែតមិនបានទទួលដំណឹងនេះ ?

ម្ស៉ាងវិញទៀត ខ្លឹមសារលិខិត សជណ លេខ៦១៦ ឆ្នាំ២០១៦ មានន័យថា រាល់លិខិតស្នាមបញ្ជាក់ពីការកាន់កាប់ដី ព្រៃកោងកាង និងព្រៃលិចទឹក បណ្ណស
ម្គាល់ម្ចាស់កម្មសិទ្ធិគ្របលើព្រៃកោងកាងមុន ឆ្នាំ២០១៦ ក្នុងតំបន់ព្រៃកោងកាង និងព្រៃលិចទឹក ជាប់សមុទ្ទទាំង៤ខែត្រ ត្រូវតែនិរាករណ៍ចោលទាំងអស់គ្មាន
សុពលភាពអ្វីឡើយ។ ចុះហេតុអ្វីខ្មោចស្លាប់ទៅហើយម្ដេចអាចរស់ឡើងវិញ? នាំភាពច្របូកច្របល់ ស្មុគស្មាញ ឈឺក្បាលដល់ថ្នាក់ដឹកនាំកំពូលៗ ? តើអស់
លោកមន្រ្តីថ្នាក់ក្រោមមួយក្ដាប់តូច ជាមន្រ្តីពោតលីង ឬមន្រ្តីគ្រាប់ល្មៅស្ងោរ ?

ខ្លឹមសារមួយទៀតចាប់ពី ឆ្នាំ២០១៦ ឡើងទៅក៍មិនត្រូវមានការចេញលិខិតស្នាមបញ្ជាក់ពីការកាន់កាប់ ដីព្រៃកោងកាង និងព្រៃលិចទឹក បណ្ណសម្គាល់ម្ចាស់
កម្មសិទ្ធិគ្របលើ ព្រៃកោងកាង តទៅទៀតឡើយ។ ពីព្រោះ សជណ លេខ៦១៦ ពីទីស្ដីការគណៈរដ្ឋមន្រ្តី មិនទាន់អស់សុពលភាពទេ! ចុះហេតុអ្វីអស់លោក
មន្រ្តីថ្នាក់ក្រោមមួយចំនួននៅតែឆ្លៀតឱកាសធ្វើព្យុះភ្លៀងផ្គរតទៅទៀតអីចឹង ?

ទាក់ទងនឹងការប៉ុនប៉ងរំលោភយក ព្រៃកោងកាង ខាងលើលោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ហៅកាត់ថា ស៊ីអិនរ៉ូ (CNRO) ប្រចាំ ខែត្រ
ព្រះសីហនុ មានការព្រួយបារម្ភយ៉ាងខ្លាំងពីការឆក់ឳកាសបំផ្លាញធនធានធម្មជាតិនៅ តំបន់ព្រៃកោងកាង។ លោកបានចាត់ទុកថា ព្រៃកោងកាង ជាមន្ទីរសម្ភព
មច្ឆាជីវៈចម្រុះ ជាឆ្នាំងបាយសម្រាប់ប្រជាសហគមន៍នេសាទព្រៃនប់២ ហើយក៍ជាកន្លែងសួនកោងកាងអាពាហ៍ពិពាហ៍ និងជាតំបន់អេកូទេសចរណ៍ ដ៏មានស
ក្ដានុពល ផងដែរ។

លោក សុខ សុខុម ក៍ដូចជាសង្គមស៊ីវិល មួយចំនួនទៀត សូមអបអរសារទរ និងគាំទ្រដល់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលបានចេញ សជណ លេខ៦១៦
ខាងលើ ជាវិធានការគ្រប់គ្រងធនធានធម្មជាតិ។ ជាពិសេសសំដៅទៅលើការដកហូត ការកាន់កាប់ដីព្រៃកោងកាង តាមតំបន់ឆ្នេរសមុទ្រទាំង៤ខែត្រ (ព្រះ
សីហនុ កំពត កែប និង កោះកុង) ។ លោកក៍បានស្នើសុំឱ្យ ក្រសួងស្ថាប័នពាក់ព័ន្ធពន្លឿន និងចាត់វិធានការតាមផ្លូវច្បាប់ ក្នុងការដកហូត ព្រៃកោងកាង នៅ
តំបន់ខាងលើ ទុកជាសម្បត្តិរដ្ឋវិញស្របតាម ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ជលផល ភូមិបាល ឆ្នាំ២០០១ និងអនុក្រឹត្យ រួមទាំងឯកសារពាក់ព័ន្ធនានា បង្ហាញថា ដី
សាធារណៈរបស់រដ្ឋ មិនអាចក្លាយទៅជាកម្មសិទ្ធិឯកជន បានឡើយ។

ប្រជានេសាទដែលអាស្រ័យផលនៅ តំបន់ព្រៃកោងកាង ទាំងនោះក៍បានទទូចស្នើសុំទៅ រាជរដ្ឋាភិបាល ដកហូត ឬលុបចោល នូវបណ្ណកម្មសិទ្ធិគ្របលើដី ព្រៃ
កោងកាង របស់សហគមន៍នេសាទព្រៃនប់២។ ជាពិសេសពួកគាត់សំណូមពរទៅ អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានលោក ឳម យ៉ិនទៀង ជាប្រធាន
សូមពិនិត្យមើលភាពមិនប្រក្រតី នៃការចេញប្លង់រឹងទាំង៧បណ្ណគ្របលើ ដីព្រៃកោងកាង ដែលឈានទៅ ការបំផ្លាញបរិស្ថាន នៃជីវៈចម្រុះធនធានធម្មជាតិដ៏
កម្រនៅកម្ពុជា។

គួររំឭកថា លោក ប្រធានមន្ទីររៀបចំដែនដី ខែត្រព្រះសីហនុ ដែលមានរឿងអាស្រូវពុករលួយជាច្រើន ជាពិសេសកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ លោក
បានបន្សល់ទុកនូវទុក្ខសោកនាដកម្ម មួយជាប្រវត្តិសាស្រ្តដ៏ជូរចត់បំផុតឱ្យកម្ពុជា គឺបានអនុញ្ញាត ឱ្យក្រុមហ៊ុនជនជាតិចិន សាងសង់អគារកម្ពស់៧ជាន់ ស្ថិត
នៅ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រលំរាបដល់ដីសម្លាប់មនុស្ស២៨នាក់ ស្រី៤នាក់ និងរងរបួសធ្ងន់២៦នាក់ ស្រី២នាក់។ មិនត្រឹមតែប៉ុណ្ណោះលោក
ចេង ស្រុង បានចេញប្លង់រឹងខុសប្រក្រតីជាច្រើនករណីទៀតនៅក្នុងដែនដីរបស់ខ្លួន។ ដូច្នេះស្ថាប័នព័ត៌មានយើងនឹងបញ្ចេញការផ្សាយម្ដងមួយៗជាបន្តបន្ទាប់៕