ចាប់បានគ្រឿងញៀនចំនួន១៧០បញ្ចប់ស្មើ១០បាវនៅ ខែត្រស្ទឹងត្រែង

11

ភ្នំពេញ៖ សមត្ថកិច្ចខែត្រចាប់បានគ្រឿងញៀនចំនួន១៧០បញ្ចប់ស្មើ១០បាវនៅពេលជនល្មើសដឹកជញ្ជូនតាមទូកចេញពី ស្រុកខូង ខែត្រចំប៉ាសាក់ ប្រទេសឡាវ
មកដល់ត្រង់ចំណុច កោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខែត្រស្ទឹងត្រែង កាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ដោយសារពេលយប់ងងឹតជាឳកាសអំណោយផលមេក្លោងដឹកជញ្ជូនគ្រឿងញៀនក៍បានរត់គេចខ្លួនបាត់ភ្លាមៗចេញពីលើទូក។ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា
ស្នងការនគរបាល ខែត្រស្ទឹងត្រែង បានបញ្ជាក់ប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នេះថា ដោយមានកំណត់មុខសញ្ញាគួរឲ្យសង្ស័យក្នុងគោលដៅសមត្ថ​កិច្ចការពារល្បាតប្រចាំតំបន់ព្រំដែនផ្លូវទឹកកម្ពុជា ឡាវ នៅពេលនោះសមត្ថកិច្ចក៍បានចុះទៅពិនិត្យទូកមួយគ្រឿងដែលគេសង្ស័យថា មានបទល្មើស។ ពេលចុះពិនិត្យក៍បានប្រទះឃើញគ្រឿងញៀនចំនួន១០បាវស្មើ១៧០កញ្ចប់នៅលើទូកនោះ។

ក្រោយពីដកហូតគ្រឿងញៀននៅលើទូកនោះសមត្ថកិច្ចបានដឹកយកវត្ថុតាំងទាំងនោះមកកាន់ ស្នងការដ្ឋាននគរបាលខែត្រទាំងយប់ដើម្បីធ្វើការត្រួតពិនិត្យ និង
បើកការស៊ើបអង្កេតបន្តដើម្បីស្វែងរកចាប់ខ្លួនអ្នកពាក់ព័ន្ធ។ នេះជាករណីជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ទ្រង់ទ្រាយធំមួយករណីទៀត៕