បទល្មើសនេសាទប្រើឧប្បករណ៍ហាមឃាត់បានកើតឡើងតែមន្ត្រីជំនាញមិនមានចំណាត់ការ

47

ត្បូងឃ្មុំ៖ នៅពេលទឹក ទន្លេមេគង្គ ចាប់ផ្តើមស្រកចុះទៅវិញ ទឹកបឹងប្រា បឹងកញ្ចាប់ និងបឹងត្រស់ បានហូរចូលទៅក្នុងទន្លេវិញតាម ព្រែកជីកដូនម៉ៅ នៅពេល
នោះបទល្មើសនេសាទប្រើឧប្បករណ៍ហាមឃាត់ក៍ចាប់ផ្តើមរីកដុះដាលឡើងដូចជា ដៃស្បៃមុងពន្លិចក្នុងទឹក ស្ថិតនៅត្រង់ចំណុចតាមបណ្ដោយ ដងព្រែកជីក
ដូនម៉ៅ ស្ថិតក្នុង ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខែត្រត្បូងឃ្មុំ។

បទល្មើសទាំងនេះមានជាច្រើ នដៃ រីឯមន្ត្រីជំនាញវិញមិនមានចំណាត់ការបង្ក្រាបនោះទេ។ ភ្នាក់ងារសារព័ត៌មានយើងកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១
ក៍បានធ្វើការទាក់ទងទៅលោក ម៉ា យ៉ុងរី នាយខណ្ឌរដ្ឋបាលជលផល ខែត្រត្បូងឃ្មុំ តាមរយ:ប្រព័ន្ធទូរស័ព្ទលេខ ០១២ ៨៨៧ ៥២១។ ប៉ុន្តែប្រព័ន្ធទូរស័ព្ទនេះ
ជាប់រវល់រហូត តែនៅពេលភ្នាក់ងារយើងប្ដូរលេខទូរស័ព្ទផ្សេងទាក់ទងទៅទើបចូល ហើយលោក ម៉ា យ៉ុងរី ក៍បានទទួលគ្រាន់តែដឹងថា ជាលេខអ្នកសារព័ត៌
មាន ក៍បានបិទចោលពុំអាចទាក់ទងបានឡើយ។

ចំណែកលោក ហេង ពិសិដ្ឋ ប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខែត្រត្បូងឃ្មុំ វិញបានប្រាប់ឲ្យដឹងកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នោះថា លោកឲ្យ
អ្នកកាសែតទាក់ទងទៅ លោកអភិបាលស្រុក ចុះទៅកម្ទេចចោលដោយសារលោកកំពុងជាប់រវល់។

រីឯលោក សេង សុខខឿន អភិបាល ស្រុកត្បូងឃ្មុំ បានលើកឡើងថា លោកនឹងឲ្យកម្លាំងប៉ុស្តិ៍ និងកម្លាំងអធិការស្រុក ចុះទៅកម្ទេចចោល។ ចំពោះប្រជាពល
រដ្ឋបាននាំគ្នានិយាយរិះគន់ពេញៗមាត់ថា មន្ត្រីជំនាញមិនធ្វើការ បែរជាឲ្យមន្ត្រីមិនមានជំនាញទៅធ្វើការខុសជំនាញទៅវិញ? ចុះមន្ត្រីជំនាញនៅធ្វើអ្វីដេកស៊ី
តែប្រាក់ខែរដ្ឋអត់ធ្វើការអីចឹងឬ?៕