ជាងដែកម្នាក់ឡើងលើដំបូលប្រក់ហើយរអិលជើងដួលទាក់កនឹងខ្សែភ្លើងបណ្តាលឲ្យឆក់ស្លា.ប់នៅស្រុកស្វាយទាប

58

ស្វាយរៀង៖ បុរសជាងដែកបានឡើងលើដំបូលស័ង្កសីដើម្បីប្រក់ហើយក៍រអិលជើងដួលទាក់កនឹងខ្សែភ្លើងបណ្តាលឲ្យឆក់ស្លាប់។ ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅ ភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខែត្រស្វាយរៀង។

តាមប្រភពពីលោក ឡឹក វណ្ណា ជាមេឃុំថា មានប្រជាពលរដ្ឋម្នាក់ឆក់ភ្លើងស្លាប់។ ភ្លាមៗនោះសមត្ថកិច្ចទទួលបានព័ត៌មានក៍ទៅដល់កន្លែងកើតហេតុដោយសហការជាមួយ ពេទ្យបង្អែកប្រសូតិចុះត្រួតពិនិត្យលើសាកសពជនរងគ្រោះ។ បន្ទាប់ពីពិនិត្យរួចមកឃើញថា ជនរងគ្រោះស្លាប់ដោយសារឡើងលើដំបូលប្រក់ហើយក៍រអិលជើងដួលទាក់កនឹងខ្សែភ្លើងពណ៌ខ្មៅឆក់ស្លាប់តែម្ដង។ សពជនរងគ្រោះឈ្មោះ រស់ កឺ ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបរជាងដែកមានទីលំនៅ ភូមិត្រពាំងថ្កូវ ឃុំត្រពាំងថ្កូវ ស្រុករំដួល ខែត្រស្វាយរៀង។

សពជនរងគ្រោះត្រូវបានបងប្អូនក្រុមគ្រួសារសំណូមពរឱ្យឡានពេទ្យបង្អែក ស្រុកស្វាយទាប ដឹកយកទៅផ្ទះធ្វើបុណ្យតាមប្រពៃណីខ្មែរ៕