សម្បើម ! ប៉ូលិសចាប់ជនជាតិកាណាដា រឹបអូសគ្រឿងញៀនជាង ១៦៧គីឡូក្រាម

8

ភ្នំពេញ៖ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដោយចាប់បានជនជាតិកាណាដាម្នាក់ និងរឹបអូសគ្រឿងញៀនជាង ១៦៧គីឡូក្រាម នៅក្នុងរាជធានីភ្នំពេញ។ សមត្ថកិច្ចបានបញ្ជូនខ្លួនជនជាតិកាណាដាទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ Fu Yong Qing ភេទប្រុស កើតថ្ងៃទី 11/11/1969 កាន់លិខិតឆ្លងដែនកាណាដា លេខ៖AC790143។
សារធាតុញៀនដែលចាប់យកមានដូចជាៈ
១. អិចស្តាស៊ីគ្រាប់(MDMA) ពណ៍ផ្កាឈូក ៨៥ ៩២២គ្រាប់ ស្មើទម្ងន់ ២៨ ៣៥៤ក្រាម

ជនជាតិកាណាដា ឈ្មោះ Fu Yong Qing

២. អ៉ិចស្តាស៊ីគ្រាប់(MDMA) ពណ៍ប្រផេះ ១៥៤ ៤៧៤គ្រាប់ ស្មើទម្ងន់ ៦០ ០០០ក្រាម

៣. អ៉ិចស្តាស៊ីម្សៅ(MDMA) កញ្ចប់រូបសេះ F3 ទម្ងន់ ៥០ ០២២ក្រាម

៤. អ៉ិចស្តាស៊ីក្រាម(MDMA) ទម្ងន់ ២៤ ៧០០ក្រាម

៥. នីមេតាហ្សេប៉ាម(Nimetazepam) ៩ ៧៥០គ្រាប់ ស្មើទម្ងន់ ១ ៧៣៣ក្រាម

៦. មេតំហ្វេតាមីន(ICE) ទម្ងន់ ៩៩ក្រាម

៧. កេតាមីន (Ketamine) ២ ៣២០ក្រាម
សរុបរួម ១៦៧ គ.ក្រ ៤៧៥ក្រាម និង
ក្រៅពីគ្រឿងញៀនចាប់បាន សមត្ថកិច្ចក៏បានចាប់យកសម្ភារៈមួយចំនួនទៀតដូចជា កាំភ្លើងខ្លី ១ដើម មាន៦គ្រាប់ ជញ្ជីង ១គ្រឿង រថយន្ត ១គ្រឿង និងមានសម្ភារៈមួយចំនួនទៀត៕

គ្រឿងញៀនប្រភេទគ្រាប់
គ្រឿងញៀនប្រភេទគ្រាប់