ដកស្នងការនគរបាលខែត្រតាកែវដ៏តក់ក្រហល់នេះវាបានធ្វើឱ្យក្រុមអាជីវករមានចិត្តត្រេកអរទៅវិញ

32

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ មួយលេខ៥២៥ អនក្រ.ភត ស្ដីពីការផ្ទេរ និងតែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិកម្ពុជា នៅថ្ងៃទី១១
ខែវិច្ឆិកា ឆ្នាំ២០២១ ចុះហត្ថលេខាដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្រេចនៅក្នុងមាត្រា១ ផ្ទេរនិងតែងតាំងមុខតំណែងលោក
ឧត្តមសេនីយ៍ទោ សុខ សំណាង អត្តលេខ០២១២១ ពីស្នងការនគរបាល ខែត្រតាកែវ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅជា អគ្គនាយករង នៃអគ្គនាយក
ដ្ឋានអត្ដសញ្ញាណកម្ម។

លោក សុខ សំណាង ត្រូវជាប្អូនប្រុសបង្កើតរបស់ លោកឧត្ដមសេនីយ៍ សុខ ផល អតីតអគ្គរងស្នងការនគរបាលជាតិ ដែលសព្វថ្ងៃជា រដ្ឋលេខាធិការ នៃក្រ
សួងមហាផ្ទៃ។ លោក សុខ សំណាង ជាអ្នកស្រុក រស់នៅ ស្រុកគិរីវង់ ខែត្រតាកែវ ដោយផ្ទាល់តែម្ដង។ លោកអ្នកចូលចិត្តល្បែងបញ្ជល់មាន់យ៉ាងខ្លាំង។

ការកាន់តំណែងជា ស្នងការនគរបាល ខែត្រតាកែវ អស់រយៈពេល៥ឆ្នាំកន្លងមករបស់ លោកឧត្ដមសេនីយ៍ទោ សុខ សំណាង បានធ្វើឱ្យក្រុមអាជីវកររកស៊ី
ដឹកទំនិញចេញចូលតាមច្រកព្រំដែនកម្ពុជានិងវៀតណាម មិនសូវសប្បាយចិត្តឡើយ។ ពីព្រោះលោកបានបង្កើតបក្ខពួកដើម្បីធ្វើសេដ្ឋកិច្ច និងមានការគាប
សង្កាត់ពួកគេនាពេលកន្លងមក។ ដូច្នេះការដកតំណែងដ៏តក់ក្រហល់នេះ វាបានធ្វើឱ្យក្រុមអាជីវករមានចិត្តត្រេកអរទៅវិញ នេះបើយោងតាមការឱ្យដឹងនៅ
ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលក្រុមអាជីវករបានបង្ហើបប្រាប់អង្គភាពយើង។

ទោះជាយ៉ាងនៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា នេះគេពុំអាចសុំការបកស្រាយពី លោកឧត្ដមសេនីយ៍ទោ សុខ សំណាង បានឡើយ។ រីឯតំណែង ស្នងការនគរ
បាល ខែត្រតាកែវ ថ្មីវិញគេក៍ពុំទាន់ដឹងថា នរណានឹងត្រូវមកជំនួសតំណែងដ៏សំខាន់នោះទេ។

គួរបញ្ជាក់ថា សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រ ដ្ឋ មន្ត្រី ក្រសួងមហាផ្ទៃ កាលពី ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០១៧ កន្លងទៅបានចេញ សេចក្ដីប្រ
កាសតែងតាំង លោក ឧ ត្ត មសេនីយ៍ ទោ សុខ សំណាង ជា ស្នងការ នគរបាល ខែត្រតាកែវ ជំនួស លោក ឧ ត្ត មសេនីយ៍ ទោស អ៊ុក សំណាង ដែល ត្រូវបាន
ផ្ទេរទៅកាន់ ស្នងការ នគរបាល ខេត្ត មណ្ឌល គិរី ៕