អ្នកទោស៧នាក់ហែកគុករត់ចេញពីពន្ធនាគារខែត្រស្ទឹងត្រែងដោយសុវត្ថិភាព

42

ស្ទឹងត្រែង ៖ យ៉ាងហោចណាស់មានអ្នកទោសចំនួន៧នាក់បាននាំគ្នាហែកគុករត់តាមរយៈធ្វើសកម្មភាពប្រើឧបករណ៍ចោះទម្លុះរបងថ្មីរត់គេចខ្លួនបាត់ដោយ
សុវត្ថិភាពក្រោយមកក៍ត្រូវមន្ត្រីអនុរក្សពន្ធនាគារដឹងក៍បានបាញ់សម្លុតចំនួន៤គ្រាប់ដើម្បីបញ្ឈប់សកម្មភាពរបស់ពួកគេតែមិនបានសម្រេចធ្វើឲ្យការរត់នោះ
កាន់តែលឿនឡើងបាត់ស្រមោលតែម្ដង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣,២០ទៀបភ្លឺឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅ ភូមិបា
ចុង សង្កាត់ព្រះបាទ ក្រុង និង ខែត្រស្ទឹងត្រែង។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាខាងលើ ខណៈមន្ត្រីអនុរក្សពន្ធនាគារ កំពុងតែយាមកាមយ៉ាងតឹងរឹងការពារអ្នកទោសក្នុងពន្ធនាគារ
នោះក្រោយពីមានអ្នកទោសហែកគុករត់ចេញទើបដឹងថា ពួកគេវាយជញ្ជាំងទម្លុះរត់ចេញក៍មន្ត្រីអនុរក្សនោះប្រើប្រាស់អាវុធបាញ់សម្លុតចំនួន៤គ្រាប់ដើម្បីគំរាម
ឲ្យពួកគេបញ្ឈប់សកម្មភាពរត់តទៅទៀត តែមិនអាចបញ្ឈប់ពួកគេបាន ធ្វើឲ្យការរត់នោះកាន់តែលឿនគេចខ្លួនបាត់អស់ក្នុងរយ:ពេលដ៍ខ្លី។

ជុំវិញរឿងនេះដែរលោក ឈុន តារា ប្រធានពន្ធនាគារ ខែត្រស្ទឹងត្រែង បានឲ្យដឹងថា ក្រោយពីអ្នកទោសធ្វើសកម្មភាពរត់ និងមន្ត្រីអនុរក្សពន្ធនាគារបានផ្ទុះ
អាវុធចំនួន៤គ្រាប់ដើម្បីឲ្យអ្នកទោសបញ្ឈប់ការរត់គេចខ្លួចទើបធ្វើឲ្យផ្អើលដល់ សមត្ថកិច្ចសហការគ្នាចេញប្រតិបត្តិការដើម្បីរុករកអ្នកទោសទាំងនោះ។

លោកបន្តទៀតថា បើតាមការពិនិត្យនៅទីតាំងជាក់ស្តែង មន្ត្រីអនុរក្សពន្ធនាគារ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត យោធាបានសហការគ្នា រកឃើញឧបករ
ណ៍ធ្វើសិប្បកម្មនឹងវត្ថុរឹងមួយចំនួនដែលជាឧបករណ៍សម្រាប់ចោះទម្លុះរបងថ្មដូចជា ប្រដាប់ខួង ដែកត្រសេះ កំណាត់ឈើ ក្នើយនិងភួយ រុំដើម្បីខ្ទប់វាយមិន
ឱ្យឮសំឡេងចេញក្រៅ។

ស្នាមជញ្ជាំងដែលអ្នកទោសវៃបំបែក

ប្រភពបន្តថា ក្នុងចំណោមអ្នកទោស៧នាក់នោះមានម្នាក់ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងករណីជួញដូរគ្រឿងញៀន និង៦នាក់ទៀតជាប់
ទោសស្រាល។ ក្នុងចំណោមអ្នកទោសរត់គេចខ្លួន៧នាក់ មាន៦ស្ថិតក្នុងករណីជួញដូរគ្រឿងញៀន និងម្នាក់ជាប់ទោសពីបទលួច។ សមត្ថកិច្ចនិងមន្ត្រីជំនា
ញបានសហការគ្នា ដុតដៃដុតជើង ដើម្បីរុករកអ្នកទោសទាំងនោះយកមកដាក់ក្នុងពន្ធនាគារវិញឲ្យខាងតែបាន៕