អភិបាលស្រុកត្បូងឃ្មុំ នាំយកអំណោយទៅប្រគល់ជូនពលរដ្ឋរងគ្រោះដោយសារបាក់ស្រុតច្រាំងទន្លេទាំងយប់

11

ខេត្តត្បូងឃ្មុំ៖ប្រជាពលរដ្ឋរស់នៅក្នុងភូមិរការធំ ឃុំជីរោទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលរងគ្រោះដោយបាក់ស្រុតច្រាំងទន្លេមេគង្គ នៅវេលាម៉ោង ១៨ ល្ងាចថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ ទទួលបានអំណោយ ពីលោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ ទាន់សភាពការណ៍ភ្លាមៗ នៅវេលាម៉ោង ១៩ យប់ ថ្ងៃខែឆ្នាំដែល ខណ:ប្រជាពលរដ្ឋ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំជីរោទី ១ កំពង់ជួយសែងរំកឹលផ្ទះប្រជាពលរដ្ឋ ដែលប្រឈមគ្រោះថ្នាក់ ចេញពីមាត់ច្រាំងទន្លេដែលកំពង់តែបំរុងបាក់ស្រុត ។

នេះគឺជាការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងគោរពស្រលាញ់ និងផ្ដល់ភាពកក់ក្ដៅបំផុត របស់លោកអភិបាលស្រុកត្បូងឃ្មុំ ជូនចំពោះប្រជាពលរដ្ឋនៅក្នុងស្រុកត្បូងឃ្មុំទាំងមូល ។

អំណោយទាំងនោះរួមមាន អង្ករ ២ បេ មី ៥ កេស ទឹកសុីអីវ ១ យួរ ទឹកត្រី ១ យួរ ត្រីខ ១ យួរ ទឹកផ្លែឈើ ២ កេស ទឹកសុទ្ធ និងថវិការចំនួន ៤០ ម៉ឺនរៀល ។

លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានមានប្រសាសន៍ថា អំណោយទាំងនេះគឺ សម្រាប់ជួយដល់ម្ចាស់ផ្ទះ ធ្វើចំអឹនជូនដល់ បងប្អូនដែលមក កំពង់ជួយសែងរំកឹលផ្ទះនេះ ឲ្យមានកម្លាំង ក្នុងការជួយសែងរំកឹលផ្ទះ ផុតពីគ្រោះមហន្តរាយនេះ ៕