ណែនាំមិនស្តាប់វាយកម្ទេចចោលតែម្តងនូវសំណង់សង់រំលោភលេីដីផ្លូវរបស់រដ្ឋក្នុងក្រុងស្វាយរៀង

42

ខេត្តស្វាយរៀង៖ក្រោមការបញ្ជាផ្ទាល់របស់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចាត់ឲ្យមន្ទីរជំនាញអាជ្ញាធរពាក់ព័ន្ធដឹកនាំកម្លាំង រួមទាំងគ្រឿងចក្រធ្វេីការកាយកម្ទេចចោលនូវសំណង់ដែលសង់រំលោភមកលេីផ្លូវសាធារណៈរបស់រដ្ឋស្ថិតនៅកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សូមជម្រាបជូនថា ទីតាំងការ៉ាស់សាំងថ្មីនេះកន្លងមកក្រោយពីមានការសង់រំលោភមកលេីផ្លូវសាធារណៈរបស់រដ្ឋអាជ្ញាធរពាក់ព័ន្ធបានចុះទៅធ្វេីការណែនាំជាបន្តបន្ទាប់ប៉ុន្តែនៅតែបន្តធ្វេីខុសពីច្បាប់អនុញ្ញាត ទេីប នៅរសៀលថ្ងៃទី២៦ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាឲ្យឈូសកម្ទេចចោលតែម្តង ដោយរក្សាទុកនៅត្រឹមតែដីកម្មសិទ្ធរបស់ម្ចាស់ទីតាំងការ៉ាស់សាំង នេះតែប៉ុណ្ណោះ។