បញ្ជូនសង្ស័យប្រុសស្រីបីនាក់ជាមួយគ្រឿងញៀនជាង២៥គីឡូទៅតុលាការខែត្របន្ទាយមានជ័យ

51

បន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលបញ្ជូនឧក្រិដ្ឋជនសង្ស័យប្រុសស្រីបីនាក់ជាមួយគ្រឿងញៀនជាង២៥គីឡូក្រាមទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

ជនសង្ស័យទីមួយឈ្មោះ SUCHAT WANSUWONG ភេទប្រុសជនជាតិថៃកាន់លិខិតឆ្លងដែនគ្មាន។ ជននេះត្រូវសមត្ថកិច្ចបង្ក្រាបបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុចក្រោមដើមស្វាយលើផ្លូវជាតិលេខ៥៩ស្ថិតក្នុង ភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ ជននេះត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន២៥ដុំ ស្មើនឹងទម្ងន់២៤,៨៨៨គីឡូក្រាម។

តើតាមសម្ដីលោកវរសេនីយ៍ឯក ធិន ស៊ិនដេន ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ និង ខេត្តសៀមរាប លោកបានដឹកនាំ កម្លាំងនគរបាលការិយាល័យជំនាញ និងនគរបាល ក្រុងប៉ោយប៉ែត សហការជាមួយ មន្ទីរប្រឆាំងគ្រឿងញៀន (ក១) សហការជាមួយជំនាញនៃ ស្នងការដ្ឋានខេត្តសៀមរាប បានចុះស្រាវជ្រាវទៅដល់ផ្ទះជនសង្ស័យពីរនាក់ប្តីប្រពន្ធផ្សេងទៀតដែលប្តីឈ្មោះ លាង ម៉ាប់ ហៅ ទូច ភេទប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ឡុង សុឡេង អាយុ៣៥ឆ្នាំជនជាតិខ្មែរ។ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ កម្លាំងចម្រុះបានចុះទៅ ឃុំសណ្តែក ស្រុកប្រាសាទបាគង់ ខេត្តសៀមរាប និងបន្តមកឆែកឆេរនៅផ្ទះមួយកន្លែងរបស់ជនសង្ស័យប្តីប្រពន្ធទាំងពីរនាក់បន្តនៅ ក្រុងប៉ោយប៉ែត កម្លាំងជំនាញបានដកហូតវត្ថុតាងជាច្រើនសន្ធឹកសន្ធាប់មានគ្រឿងញៀនគ្រប់ប្រភេទ។

គ្រឿងញៀន សម្ភារមួយចំនួន និងជនសង្ស័យប្រុសស្រីមានជនជាតិខ្មែរថៃទាំងបីនាក់ត្រូវកម្លាំងជំនាញ នៃស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ កសាងសំណុំរឿបញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការតាមផ្លូវច្បាប់៕