យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តម ដួង តារា តាមគោលនយោបាយឈ្នះៗសម្ដេចតេជោ គឺមិនធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធតុលាការនោះទេគឺបានចូលរួមជាមួយប្រព័ន្ធយុត្តិធម៌ ស្របតាមយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធរបស់ក្រសួងយុត្តិធម៌

54

ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនិងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បាននិងកំពុងចូលរួមដោះស្រាយករណីវិវាទជាច្រើនក្រោមការចង្អុលបង្ហាញរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គួររម្លឹកផងដែរថាករណីវិវាទជាច្រើនកន្លងមក មិនថាភាគីវិវាទជាជនបរទេស អ្នកវិនិយោគបរទេស ឬជាប្រជាពលរដ្ឋកម្ពុជានោះទេគឺឯកឧត្តមបានធ្វើការដោះស្រាយប្រកប ដោយប្រសិទ្ធភាពឈ្លាសវៃ ស្នាមញញឹម និងយុត្តិធម៌បំផុតជូនទៅដល់ភាគីនីមួយៗដោយព្រមទទួលយកនូវដំណោះស្រាយទាំងសប្បាយចិត្ត និងពេញចិត្តបំផុត។

ជាពិសេសលទ្ធផលដោះស្រាយរបស់ឯកឧត្តមនាពេលកន្លងមកគឺបានធ្វើឲ្យវិនិយោគបរទេសមានការជឿទុកចិត្ត និងកក់ក្តៅបំផុតក្នុងការវិនិយោគមកក្នុងប្រទេសកម្ពុជា ហើយថែមបានកៀងគរ និងណែនាំវិនិយោគបរទេសដទៃទៀតដើម្បីចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែរបានធ្វើឲ្យមានចំណូលចំពោះសេដ្ឋកិច្ចកម្ពុជា។ការដោះស្រាយវិវាទក្រៅប្រព័ន្ធរបស់ឯកឧត្តម ដួង តារា គឺជាការចូលរួមអនុវត្តន៍តាមគោលនយោ បាយដោះស្រាយឈ្នះឈ្នះរបស់សម្ដេចតេជោ និងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធរបស់ក្រសួងយុត្តិធម៌ ។

ការដោះស្រាយវិវាទក្រៅប្រព័ន្ធនេះផងដែរគឺបានជួយសម្រួលជាច្រើនដល់ប្រជាពលរដ្ឋ ក៏ដូចជាភាគីវិវាទ ដូចជាពេលវេលា ថវិកា និងការពារផលប្រយោជន៍រវាងគ្នានិងគ្នា ជាពិសេសភាគីនីមួយនៅតែបន្តរាប់អានគ្នាក្រោមដំបូលសន្តិភាពផងដែរ។ ឯកឧត្តម ដួង តារា បានលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាដៃគូ វិវាទចេះជួបគ្នា ចេះ និយាយគ្នា ចេះស្ដាប់ហេតុផលគ្នា យកឯកសារសុចរិតមកផ្ទៀងផ្ទាត់ ពិភាគ្សា ដោយមានការ ចូលរួមពីអ្នកជំនាញបច្ចេកទេស នោះបញ្ហានិងអាចដោះស្រាយបានជាក់ជាមិនខានតាមគោល នយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ។

ប្រជាពលរដ្ឋមានការសាទរ និងសប្បាយ រីករាយបំផុតចំពោះឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ដែលទទួលយកការស្នើសុំអន្តរាគមន៍ដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពីសំណាក់ដៃគូវិវាទ និងបងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគជាតិ-អន្តរជាតិ ជូនសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាបន្តបន្ទាប់ទទួលបាននូវលទ្ធផលជាទីគាប់ប្រសើរតាមគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ។ហើយចំពោះការដោះស្រាយវិវាទនេះឯកឧត្តម ដួង តារា ក៏ធ្លាប់ទទួលបានជាទង់កោតសសើរពីសមាគមចិន (Appreciation for Enforce the law Impartially serve the civilians Diligently ) ចំពោះឯកឧត្តមផងដែរ៕