បទល្មើសកំពង់តែកើនឡើងគ្រប់រូបភាព មកលើធនធានធម្មជាតិព្រៃឈើ ដែលជាជម្រកសត្វព្រៃ ព្រៃរបស់រដ្ឋនិងព្រៃសហគមន៍ តែការទប់ស្កាត់បង្ក្រាបរបស់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានហាក់ដូចជាធូរលុង

64

ខេត្តស្ទឹងត្រែង៖ គេសង្កេតឃើញថារាល់ថ្ងៃនេះ បទល្មើសនៅតែបន្តធ្វើសកម្មភាព យ៉ាងស្រស្រាក់ស្រស្រាំ ខ្លះប្រើរូបភាពកាប់ឆ្គារផ្តួលរំលំហើយដាក់គ្រឿចក្រឈូសឆាយសំអាតជាក្រោយ ខ្លះទៀតដាក់គ្រឿងចក្រវៃព្រៃចាស់ ព្រៃស្រោងជាជម្រកដែនសត្វព្រៃតែម្តង ដែលគ្រប់គ្រងដោយមន្ត្រីបរិស្ថាន និងមួយចំនួនខ្លះទៀតគ្រប់គ្រងដោយមន្ត្រីរដ្ឋបាលព្រៃឈើ ខ្លះទៀតក៍ប:លើដីសហគមន៍ គ្រប់គ្រងដោយសហគមន៍ផងដែរ និងដីព្រៃរបស់រដ្ឋមួយចំនួនទៀតគ្រប់គ្រងដោយអាជ្ញាធរតែម្តង។ តែគេសង្កេតឃើញថាហាក់បីដូចជា គ្មានការថបថយសោះ គ្នុងការបង្ក្រាបនិងទប់ស្គាត់នោះទេហាក់ធ្វើមិនដឹងមិនឮ។ ទោះបីលោកអភិបាលនៃគណៈអភិបាលខេត្ត ទើបតែឡើងកាន់ដំណែងថ្មី តែបទល្មើសចាស់នៅតែមានប្រព្រឹត្តដដែលគ្រប់រូបភាព។ នៅតាមបណ្តាក្រុង,ស្រុកទាំង៦ ក្នុងខេត្ដស្ទឹងត្រែង។ ពលរដ្ឋកំពង់រងចាំមើលថាការចំណាត់ការបន្ទាប់ របស់លោកអភិបាលខេត្តថ្មី តើមានប្រសិទ្ធភាពដែរទេ ក្នុងការទប់ស្កាត់បង្ក្រាបបទល្មើស កាប់រុករានទន្ទ្រានដីរបស់រដ្ឋខាងលើនេះ។
ទៅតាមប្រសាសន៍ក៍ដូចបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៃយើង។ ជាក់ស្តែងដូចជាបទល្មើសប្រើគ្រឿងចក្រ អេស្គាវទ័រវៃព្រស្រោង ជាជម្រកសត្វព្រៃ ព្រៃឡង់គ្រប់គ្រងដោយមន្ត្រីបរិស្ថានហើយនោះ។ ដែលស្ថិតនៅចំណុចអូរចំណាប ក្បាលអ៉ឹម ភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង, ដែលក្រុមការងារប្រទះឃើញ កាលពីថ្ងៃទី១៦ , រហូតមកដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ នៅកំពង់ធ្វើសកម្មភាពយ៉ាងគឃ្លើនដដែល គេនៅមិនទាន់ដឹងថាតើលោកអភិបាលនៃគណៈអភិបាលខេត្តថ្មី លោកបានជ្រាបទេបញ្ហានេះ។

បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា: គ្រឿងចក្រខាងលើបានលួចចូលមកសម្ងំក្នុងភូមិសាស្រ្តខាងលើនេះ ធ្វើសកម្មភាពវៃព្រៃឈើយ៉ាងគឃ្លើនជាង២ខែទៅហើយ តែពួកគាត់មិនដឹងថា: តើគេត្រូវរ៉ូវគ្នាអស់ហើយឬយ៉ាងណានោះទេ ពីរអាជ្ញាធរមូលដ្ឋាន រួមនិងមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ទើបគ្រឿងចក្រនៅសម្ងំសុខស្រួល វៃព្រៃរាប់សឹបហិកតា យកធ្វើជាកម្មសិទ្ធិស្របច្បាប់ ដែលដីព្រៃនោះបានសិទ្ធគ្រងគ្រងដោយមន្ត្រីជំនាញ សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរនោះ ជាពិសេសគ្រប់គ្រងដោយមន្ត្រីបរិស្ថាន ព្រោះវាជាជម្រកសត្វព្រៃ ព្រៃឡង់ផងនោះ វានិងក្លាយទៅជាវាលរហោឋានជាក់ជាមិនខានឡើយ បើអាជ្ញាធរ និងសមត្ថកិច្ច ជាពិសេសមន្ត្រីជំនាញ នៅតែប្រើទម្លាប់យកកន្ទាលធំមន្លំដេកទៀតនោះ ហើយមិនអើពើមានវិធានការ ទប់ស្កាត់បង្ក្រាបឲ្យទាន់ពេលវេលានោះទេ។
ប្រភពដដែលបន្តថា: បញ្ហាគ្រឿងចក្រកំពង់តែកើនឡើង និងសម្រុកឈូសឆាយ វៃព្រៃ កាប់រុករានទន្រ្ទានដីព្រៃរបស់រដ្ឋ យ៉ាងអណាធិបតេយ្យ ខណ:រួមនិងអាជ្ញាធរសមត្ថកិច្ច ជាប់រវល់ចុះផ្សប់ផ្សាយ នូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងតាមការនែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ បង្ការ និងព្យាបាលជម្ងឺកូវិដ.១៩ រីករាលដាលក្នុងសហគមន៍ផងនោះ។ ធ្វើឲ្យក្រុមឈ្មួញបានដៃសម្ងំប្រព្រឹត្តបទល្មើស ធ្វើសកម្មភាពកាប់ឆ្ការផ្តួលរំលំឈើ និងដាក់គ្រឿងចក្រឈូសឆាយយកដីជាកម្មសិទ្ធិយ៉ាងគឃ្លើន ដោយមានការបើកភ្លើងខៀវពីរអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនផងនោះ ទើបសកម្មភាពបទល្មើសដំណើការបានឡើងរលូនគ្មានញញើត។

ពាក់់ព័ន្ធករណីគ្រឿងចក្រប្រព្រឹត្តបទល្មើសខាងលើនេះ លោកឡី ផាន់ណា នាយករដ្ឋបាលសាលាស្រុកថាឡាបរិវ៉ាត់ បានប្រាប់តាមតេឡេក្រាមថា ចំណុចនោះវាចូលព្រៃឡង់ហើយ គ្រប់គ្រងដោយបរិស្ថាន ហើយលោកថាអត់ដឹងថាជាគ្រឿងចក្រអ្នកណាដែរ។ រហូតមកដល់ថ្ងៃ២៣នេះ គ្រឿងចក្រនៅតែធ្វើសកម្មភាពដដែល ហើយលោកថាអត់ដឹងទេលោករវល់ សម្របសម្រួលពលរដ្ឋចាក់វាក់សាំងនៅវាលដេញ។ ចំណែកលោកសន សារឿន អភិបាលនៃគណៈអភិបាលស្រុកថាឡាបរិវ៉ាត់វិញ លោកឆ្លើយថា:អូចំណាប់ មិនដឹងនៅចំណុចណាទេ តែភូមិទាល់ ស្ថិតក្នុងឃុំអន្លង់ភេ ហើយឲ្យមេឃុំដើល្បាតបង្ក្រាបបានត្រង់ទីន័រ២គ្រឿង និងម៉ូតូ១គ្រឿង តែគ្រឿងចក្រអត់ឃើញ។

ភ្លាមៗនោះអ្នកសារព៍ត៌មានយើង ដាក់តាមតេឡេក្រាម រាយការណ៍ជូនលោកស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត នៅសកម្មភាពគ្រឿងចក្រខាងលើនេះ លោកមិនបានចូលមើលភ្លាមៗនោះទេ។ ក្រោយមកក្រុមការងារយើងបានចូលទៅលោកម្តងទៀត លោកថាចឹងមិនអីទេចាំឲ្យមន្ត្រីរបស់លោកនៅទីនោះចុះមើល ហើយក៍ស្ងាត់ទាំងប៊ីទាងទ្រតែម្តង។


តែរហូតមកដល់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ ដោយឃើញសកម្មភាពនៅតែបន្ត ឥតញញើតច្បាប់ អាជ្ញាធរ មន្ត្រីជំនាញ និងសមត្ថកិច្ច: ក្រុមការងារយើងបានខលទៅលោកនួន ពិសី ប្រធានស្នាក់ការដែនចម្រកសត្វព្រៃ ព្រៃឡង់ចំការលើ លោកប្រាប់ថា:ជាប់ប្រជុំ! ក្រោយមកលោកបានខលមកវិញសួរថា នៅចំណុចណា ចាំលោកឲ្យកម្លាំងចុះទៅ។ តែដោយការទន្ទឹងរងចាំយូរក្រុមការងារ បានខលសួរលោកម្តងទៀត លោកថា: ជាប់ប្រជុំទាំងអស់គ្នា ដល់ល្ងាច ចាំស្អែកលោកនិងរៀបចំកម្លាំងទៅហើយ។ តែលោកសួរបញ្ជាក់ថា: របស់អ្នកណាគេគ្រឿងចក្រនោះ របស់ពួកស្រុកក្រោមមែន។ សូមបញ្ជាក់ថា: លោកប្រធានស្នាក់ការសួរបែបនេះ ហាក់ដូចជាត្រូវបានសែនព្រេនរួចហើយមើលទៅ ព្រោះសម្រាប់អ្នកចាស់ស្គាល់គ្នាច្បាស់ ទើបសម្ងំសុខស្រួលធ្វើពុធជាដេកលក់សុខស្រួល តែអ្នកចំណូលថ្មីមិនទាន់ដឹងអី ប្រាកដជាឆ្ងាញ់មាត់ទៀតហើយ។ ដោយKC: 936