ជនជាតិបរទេសបើករថយន្តស៊េរីទំនើបបុកម៉ូតូអូសជិត៥០ម៉ែត្របណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ

15

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីម៉ូតូPCXមួយគ្រឿងបត់ឆ្លងផ្លូវមិនបានប្រុងប្រយ័ត្ន ត្រូវបានរថយន្តស៊េរីទំនើបម៉ាក ALPHARD មួយគ្រឿងបើកបរដោយជនជាតិបរទេសបុកពីចំហៀងពេញទំហឹងអូសជិត ៥០ម៉ែត្រ កាលពីវេលាម៉ោង១១ យប់ថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២១ នៅចំណុចមុខ បុរី ជីបម៉ុង តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងឫទ្ធី ក្នុងសង្កាត់ទួលសង្កែទី២  ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ថោង ឌីណា ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរបើករថយន្តអោយក្រុមហ៊ុនមួយកន្លែងស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកPCXពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1GO-0318 ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធីក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងផ្លូវបំណងត្រឡប់ក្រោយវិញ ខណ:នោះក៍មានរថយន្តស៊េរីទំនើបម៉ាក ALPHARD មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2AV-2799 បើកបរដោយបុរសជនជាតិបរទេសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀត ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះជ្រុលបុកម៉ូតូពីចំហៀងពេញទំហឹងអូសជិត ៥០ម៉ែត្រ បណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗភ្លាមនោះរថយន្តបង្កបន្តទៅទៅមុខជិត ១០០ម៉ែត្រ បម្រុងបើករត់ចេញពីកន្លែងកើតហេតុតែត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ទាំងអ្នកបើកបរនិ ងរថយន្តទុកប្រគល់ជូនសមត្ថកិច្ច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចបញ្ជូនសាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕