ព័ត៌មានជាតិ ឯកឧត្ដម ម៉ែន វិបុលបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២២-២០២៤ តាមរយៈប្រព័ន្ធវីដេអូ Zoom… Published 1 year ago on October 12, 2021 By អធិបតី ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃអង្គារទី១២ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជេីញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២២-២០២៤ របស់រដ្ឋបាលក្រុងស្វាយរៀង ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ Zoom ពីចម្ងាយ។ មានប្រសាសន៍ថ្លែងនៅក្នុងសិក្ខាសាលានេះ ឯកឧត្តម អភិបាលខេត្តបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំ ប្រឹងប្រែង របស់ឯកឧត្ដម លោក លោកស្រី និងអ្នកពាក់ព័ន្ធទាំងអស់បើទោះបីជានៅក្នុងបរិបទ ជំងឺកូវីដ-១៩ ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងសកម្មតាំងពីដំណាក់កាលដំបូង រហូត មកដល់ ពេល នេះ គឺក្នុង គោលបំណងស្វែងរក ការ គាំទ្រ សកម្មភាពអភិវឌ្ឍន៍ជាអាទិភាពនានា របស់ខ្លួន សម្រាប់ឆ្នាំ ខាងមុខ ពី បណ្តាមន្ទីរ អង្គភាជំនាញអង្គការជាតិ-អន្តរជាតិ និង សប្បុរសជនដើម្បីកិច្ចអភិវឌ្ឍន៍មូលដ្ឋានក្នុងបរិបទវិមជ្ឈការ និងវិសហមជ្ឈការដែលជាការ ប្រសូតិចេញពីឆន្ទៈ និង សំណូមពរនៃផលប្រយោជន៍ពិតប្រាកដរបស់ប្រជាពលរដ្ឋ ក្នុងសង្គម ប្រជាធិបតេយ្យ ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃអភិបាលកិច្ចល្អ ដោយគិតគូរអំពីសេវាសាធារណៈដើម្បីបម្រើឬផ្តល់ សេវាផ្សេងៗ ដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង និងបង្ហាញពីឆន្ទៈចូលរួមក្នុងការកសាងអភិវឌ្ឍន៍មូលដ្ឋានផ្ទាល់ របស់ខ្លួនបើកឱកាសជូនសាធារណជន អាចឃើញ ដឹងឮ នូវ អ្វីដែលក្រុមប្រឹក្សាឃុំ សង្កាត់ បានធ្វើ និង បម្រុងនឹងធ្វើក្នុងស្មារតីទទួលខុសត្រូវ ចំពោះជោគ វាសនា អនាគត រួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋនិងប្រតិបត្តិការប្រកបដោយតម្លាភាពគណនេយ្យភាព ប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធិ។ ឯកឧត្តម ក៏បានសូមសំណូមពរដល់ក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្ដាប់ឲ្យបាននូវធាតុចូលនានាដែលទទួលបានពីអង្គសិក្ខាសាលានៅថ្ងៃ នេះនិងយកធាតុចូលទាំងនោះ សម្រាប់ធ្វើជាមូលដ្ឋានដើម្បីច្របាច់បញ្ចូលគ្នាឈានទៅ កែសម្រួលបញ្ចប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ និងកិច្ចសន្យានានារួចផ្ញើឯកសារទាំងនេះ ទៅទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តនិងមន្ទីរផែនការខេត្ត ឱ្យបានឆាប់បំផុត តាមដែលអាចធ្វើបានដោយមានមន្រ្តីការិយាល័យ គាំទ្រឃុំ-សង្កាត់ ជាអ្នកជួយ និងចូលរួម ទទួលខុសត្រូវ ជំរុញការអនុវត្តឱ្យកិច្ចការនេះប្រព្រឹត្តទៅបានល្អ និងទាន់ពេលវេលា តាមកាលកំណត់។ Related Topics: Up Next ប្រធានមន្ទីររៀបចំដែនដីខែត្រកំពតលួចចេញប្លង់រឹងឱ្យក្រុមហ៊ុនសេងសម្បត្តិ ស្ងាត់ៗនៅលើដីកំពុងតែមានទំនាស់ Don't Miss ធ្លាយរូបថតមេចំណែកលោក វ៉ិត វឌ្ឍនា ទទួលលុយពីការលួចលក់ដីអាងទឹកដងទង់ដែលមានតម្លៃរាប់លានដុល្លារ Continue Reading Domnakneak Resort Latest Trending Videos បច្ចេកវិទ្យា3 weeks ago បង្ក្រាបទីតាំងម៉ាស្សា បង្កប់សេវាផ្លូវភេទ នៅខណ្ឌព្រែកព្នៅ ឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ និងរកឃើញនារីរងគ្រោះ៨នាក់ បច្ចេកវិទ្យា3 weeks ago ស្ត្រីម្នាក់ចូលបំភ្លឺប្រមាថ មាក់ងាយដល់ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៅបាត់ដំបង បច្ចេកវិទ្យា3 weeks ago ចាងហ្វាងការផ្សាយរបស់ គេហទំព័រ KCTV ចេញលិខិតំភ្លឺជាសាធារណៈពាក់ព័ន្ធសេចក្តីរាយការណ៍ធ្វើឱ្យប៉ះគម្រោងអភិវឌ្ឍន៍ដីឡូតិ៍របស់អ្នកឧកញ៉ាឡេង ណាវ៉ាត្រា។ សូមអានលិខិតបំភ្លឺទាំងស្រុងខាងក្រោម៖ ព័ត៌មានជាតិ1 year ago អភិបាលខេត្តព្រះសីហនុ អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្តិសាធារណៈ ព័ត៌មានសង្គម1 year ago ក្តៅក្តៅ ! សម្ថកិច្ចចាប់បានអ្នកទោសទី៤ ក្នុងចំនោម៧នាក់ដែលហែកគុកលួចរត់ ពេលសួរនាំទើបដឹងថាជាមេខ្លោងរៀបគំរោងការនេះ ព័ត៌មានជាតិ1 year ago ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញពិធីបញ្ចុះបឋមសិលាអគារមន្ទីរពេទ្យបង្អែករមាសហែក ខេត្តស្វាយរៀង ព័ត៌មានជាតិ11 months ago ACU គួរតែបើកការស៊ើបអង្កេតលើនាយខណ្ឌរដ្ឋបាលព្រៃឈើ ខែត្រតាកែវ ករណីគប់គិត នាំឱ្យមានការកាប់បំផ្លាញទន្រ្ទានព្រៃសហគមន៍ត្រពាំងធំខាងត្បូងអស់ជិត២០០ហិកតា (មានវីដេអូ) ព័ត៌មានជាតិ1 year ago ឯកឧត្ដម ម៉ែន វិបុលបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២២-២០២៤ តាមរយៈប្រព័ន្ធវីដេអូ Zoom… ព័ត៌មានជាតិ1 year ago ធ្លាយរូបថតមេចំណែកលោក វ៉ិត វឌ្ឍនា ទទួលលុយពីការលួចលក់ដីអាងទឹកដងទង់ដែលមានតម្លៃរាប់លានដុល្លារ