ជនបរទេសម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់យីហោមានមានក្រុងកំពង់ឆ្នាំងដោយសារជម្ងឺប្រចាំកាយ

95

ខេត្តកំពង់ឆ្នាំង៖ ជនបរទេសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់ មួយកន្លែងដែលមានយីហោ មាន.មាន ស្ថិតក្នុង ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង 6 និង 30 នាទីល្ងាចថ្ងៃទី 8 ខែសីហាឆ្នាំ 2021 ។
តែទោះជាយ៉ាងនេះក្តីរហូតដល់ម៉ោង 8 និង 30 នាទីព្រឹកថ្ងៃទី 9 ខែសីហា នេះគេឃើញសមត្ថកិច្ច នគបាលខេត្តនិងនគបាលក្រុងនិងប៉ុសន៍រដ្ឋបាលគ្រូពេទ្យនិងតំណាងសាលាតំបូងខេត្តបានសហការពិនិត្យធ្វើកោសល្យវិច័្ចយ ។

សមត្ថកិច្ចនគរបាលមូលដ្ឋានដែលស្ថិតក្នុងការត្រួតពិនិត្យ បានឲ្យដឹងថា ជនបរទេសដែលបានដេកស្លាប់ នៅក្នុងបន្ទប់ផ្ទះសំណាក់ខាងលើនេះមានឈ្មោះ បូរី ផាទ្រីកអូលីវី អាយុ 57 ឆ្នាំជនជាតិ ស្វីសឡែនមានមុខរបរមិនពិតប្រាកដ ។

សេចក្តីរាយការណ៍ពីមេការមើលការខុសត្រូវនៅផ្ទះសំណាក់ខាងលើឋឈ្មោះជាសុធារីអាយុ៣១ឆ្នាំរស់នៅភូមិម៉ុងបារាំបានអោយដឹងថាជនបរទេសដែលដេកស្លាប់ក្នុងបន្ទប់ជួលនេះបានមកជួលបន្ទប់ស្នាក់នៅផ្ទះសំណាក់ខាងលើអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ។

មេការមើលបន្ទប់ជួលបានអោយដឹងទៀតថាជាទម្លាប់ជនបរទេសខាងលើនេះគេពុំសូវចេញមកក្រៅបន្ទប់ប៉ុន្មានទេដោយច្រើនតែចេញទៅទិញម្ហូបអាហារម្ដងម្កាលយកមកហូបនៅក្នុងបន្ទប់ ។

ដោយឡែកនៅមុនថ្ងៃកើតហេតុសេចក្តីរាយការពីអ្នករស់នៅបន្ទប់ជិតខាងបានឱ្យដឹងថាជនរងគ្រោះមិនបានចេញពីបន្ទប់១ទៅ២ថ្ងៃហើយ ទើប អ្នកជិតខាង មានការសង្ស័យ ហើយក៏នាំគ្នា អើតតាមប្រឡោះទ្វា ឃើញជនរងគ្រោះដេកមិនកម្រើក ទោះស្រែកហៅក៏មិនឆ្លើយ ដោយមានការសង្ស័យ ក៍រាយការណ៍ជូនមេភូមិនិងសមត្ថកិច្ចនគបសលប៉ុសន៍មកធ្វើការពិនិត្យ ។

ក្រោយពីទទួលបានដំណឹងហើយសមត្ថកិច្ចបានចុះទៅពិនិត្យ ទើបដឹងថាជនរងគ្រោះពិតជាបានស្លាប់ក្នុងបន្ទប់ដែលបិទគន្លឹះពីខាង ជាប់ពិត មែន ក៏បាន យកខ្សែ ព័ទ្ខការពារ ពីខាងក្រៅនិងរង់ចាំក្រុមការងារជំនាញ គ្រូពេទ្យ ទៅពិនិត្យ នៅព្រឹកថ្ងៃទី 9 ខែសីហា តាមនីតិវិធីធ្វើការត្រួតពិនិត្យដោយបានបញ្ជាក់ថាជនរងគ្រោះខាងលើនេះបានស្លាប់ដោយជម្ងឺប្រចាំកាយ.ហឺត.ដោយសំអាងលើប្រដាប់ដាក់ថ្នាំនិងសំបកថ្នាំផងដែរ។

អធិការនគរបាលក្រុងកំពង់ឆ្នាំងលោកប្រាក់សេនីយ៍ឯក ឆាយខេមរត្ន.បានអោយដឹងនៅថ្ងៃដដែលថាសាកសពជនបរទេសដែលដេកស្លាប់ខាងលើនេះត្រូវបានកម្លាំងជំនាញបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបញ្ជូនទៅអោយស្ថានទូតស្វិសប្រចាំនៅប្រទេសកម្ពុជាដើម្បីបញ្ជូនទៅអោយក្រុមគ្រួសារនៅឯប្រទេសសាម៉ឺផងដែរ ៕ សុក្ខារិន