ផ្ទះប្រជាពលរដ្ឋមួយខ្នងនៅស្រុកក្រគរត្រូវបានឆ្លងអគ្គីភយ័ឆេះអស់គ្មានសល់

7

ខេត្តពោធិ៍សាត់៖ វេលាម៉ោង១២ និង៤០ នាទីថ្ងៃថ្ងៃទី០១សីហា២០២១ម្សិលមិញ កើតមានករណីឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងឆេះអស់គ្មានសល់ ស្ថិតនៅ ភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ករណីអគ្គិភ័យខាងលើនេះបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីធ្វើឲ្យផ្ទះប្រជាពលរដ្ឋឈ្មោះ សុឹម សុផល ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ដែលមានទំហំ៦ម គុណ ១២ម ឥដ្ឋក្រោមឈើលើ ដំបូលប្រក់សង្ក័សី ជញ្ជាំងសង្ក័សី ក្រាលក្តារ ។

យោងតាមរបាយការណ៍ខាងលើបានអោយដឹងពីទំហ៊ុនៃការខូចខាត៖ ឆេះផ្ទះចំនួន ១ខ្នង, អង្ករ៥០គីឡូក្រាម, បា្រក់ចំនួន ២.០០០.០០០រៀល , ទូរទស្ស១គ្រឿង,ធុងបាស១ឈុត,គ្រែ១គ្រឿង,សម្ភារៈផ្ទះបាយ,ឯកសារពាក់ព័ន្ធ,សំបុត្របញ្ជាក់កំណើត៥ច្បាប់,សៀរភៅគ្រួសារ១ក្បាល,លិខិតបញ្ជាក់ប្រវត្តិដី១ច្បាប់,ឯកសារខ្ចីលុយធនាគារចំនួន១ច្បាប់និងសម្ភារ:ផ្សេងៗមួយចំនួនទៀត ។

របាយការណ៍ខាងលើដដែលបានឲ្យដឹងទៀតថា នៅពេលកើតហេតុកក្និងការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះមានប្រជាពលរដ្ឋ ប្រជាការពារ ប៉ុស្តិ៍រដ្ឋបាល មេភូមិ មេឃុំ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុក១គ្រឿងទឹកមួយរថយន្ត និង ប្រើប្រាស់កំលាំងអន្តរាគមន៍ដើម្បីបាញ់ពន្លត់។

ករណីអគ្គីភ័យខាងលើនេះមិនបណ្តាលឲ្យឆេះរាលដាលនិងមានគ្រោះថ្នាក់ដល់អាយុជីវិតនិងផ្ទះសម្បែងអ្នកជិតខាងនោះឡើយ ៕សុក្ខារិន