គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទម្លាក់ពីលើយន្តហោះមួយគ្រាប់បន្សល់ពីសម័យសង្គ្រាមកប់ក្នុងដីត្រូវបានប្រជាពលរដ្ឋជីកស្រះចិញ្ចឹមត្រីប្រទះឃើញ

32

ខេត្តកំពង់ឆ្នាំង៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទម្លាក់ពីលើយន្តហោះមួយគ្រាប់បន្សល់ពីសម័យសង្គ្រាមកប់ក្នុងដីត្រូវបានប្រជាពលរដ្ឋជីកស្រះចិញ្ចឹមត្រីប្រទះឃើញនិងបានរាយការណ៍ជូនសមត្ថកិច្ចនគបាលមូលដ្ឋានបន្តទៅមន្ត្រីជំនាញស៊ីម៉ាក់បន្ទាន់ ។ ការប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រាប់ទម្លាក់ពីលើយន្តហោះត្រូវគេប្រទះឃើញនៅថ្ងៃទី 25 កក្កដា 2021 កន្លងទៅនៅតំបន់អូរតាយស់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ។

នគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ឃុំត្រពាំងចាន់ បានអត់ដឹងនៅវេលាម៉ោង 2:30 នាទីថ្ងៃទី 27 កក្កដា 2021ប្រភេទគ្រាប់ទម្លាក់ពីលើយន្តហោះនេះត្រូវបានប្រជាពលរដ្ឋជីកដីធ្វើស្រះត្រូវបានប្រទះឃើញជម្រៅ 3 ម៉ែត្រកន្លះដែលបន្សល់ពីសម័យសង្គ្រាមហើយបានរត់មករាយការណ៍អោយសមត្ថកិច្ចប៉ុសន៍នគបាលមូលដ្ឋាននិងបានេាយការណ៍ទៅកម្លាំងជំនាញស៊ីម៉ាក់ចុះមកដោះយកទៅរក្សាទុកនៅកន្លែងដើម្បីរក្សាទុកដោយសុវត្ថិភាពផងដែរ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលត្រពាំងចន្ទបានឲ្យដឹងទៀតថានៅក្នុងខែកក្កដា 2021 នេះក្នុងតំបន់អូរតាយូរសមត្ថកិច្ចយកបានពីគ្រាប់ផងដែរ ។

ក្រោយពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទម្លាក់ពីលើយន្តហោះភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍សមត្ថកិច្ចនគរបាលមូលដ្ឋានភ្លាមៗហើយក៏បានរាយការណ៍បន្តជូនទៅមន្ត្រីស៉ីម៉ាក់ចុះមកដោះនឹងដឹកយកទៅបន្សាបឬកម្ទេចចោលផងដែរ ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ពេលជួបប្រទះនៅគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅទីណាក៏ដោយសូមប្រញាប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឬក៏មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលដែលនៅជិតបន្ទាន់និងរាយការណ៍បន្ទាន់ទៅមន្ត្រីស៊ីម៉ាក់ចុះទៅយកឱ្យបានទាន់ពេលវេលាចៀសវាងបញ្ហាណាមួយកើតឡើងបណ្ដាលឲ្យគ្រោះថ្នាក់ជាយថាហេតុបណ្តាលអោយរងរបួសឬស្លាប់ ៕ សុក្ខារិន