គណះបញ្ជាការឯកភាពស្រុកបាកាន់បានដឹកនាំសមត្ថកិច្ចចំរុះ 40នាក់និងមធ្យោបាយធ្វើសកម្មភាពការណូតជាច្រើនគ្រឿងចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវហាមឃាត់

24

ខេត្តពោធិសាត់៖ នៅវេលាម៉ោង៩និង៣៥នាទីព្រឹក រហូតដល់ម៉ោង៤និង៤៥នាទីល្ងាចថ្ងៃទី២២កក្កដា២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក បានសហការជាមួយក្រុមប្រឹក្សាឃុំមេទឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន កម្លាំងរដ្ឋបាលជលផលរាំងទិល កម្លាំងបរិស្ថាន កម្លាំងប្រជាការពារ និងកម្លាំងសហគមន៍ សរុបចំនួន ៤០នាក់ ដោយប្រើប្រាស់មធ្យោបាយកាណូតចំនួន០៧គ្រឿង ដឹកនាំដោយលោក ផាយ ឡេង អភិបាល នៃគណៈអភិបាលស្រុកបាកាន បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចទន្លេស្ថិតក្នុងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ជាលទ្ធផលបង្រ្កាបសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនមនុស្សចំនួន ០២នាក់៖ ១-ឈ្មោះ អាង កេ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។ ២-ឈ្មោះ កាន់ តឿយ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិជាមួយគ្នា ។
និង ឧបករណ៍បទល្មើសនេសាទដែលសមត្ថកិច្ចដកហូតបានរួមមាន៖ របាំងស្បៃមុង និងរបាំងសាច់អួនក្រឡាល្អិតចំនួន ០៩ខ្សែ ប្រវែង ៦៣០០ម៉ែត្រ, ក្បាលបរចំនួន ២០គ្រឿង, បង្គោលចំរ៉ឹងចំនួន ២៤០០ដើម និងបានចាក់លែងត្រីចម្រុះចូលទៅក្នុងទន្លេវិញ រីឯឧបករណ៍បទល្មើសនេសាទខាងលើត្រូវបានបំផ្លាញចោលនៅហ្នឹងកន្លែង។

ដោយឡែកក្រុមជនល្មើសទាំងពីរនាក់ត្រូវបានសមត្ថកិច្ចធ្វើការអប់រំណែនាំនិងបញ្ឈប់មិនឲ្យប្រព្រឹត្តបទល្មើសនេសាទបន្តទៀត និងបានឲ្យពួកគាត់ត្រឡប់ទៅលំនៅដ្ឋានវិញ៕ សុក្ខារិន