រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៥នាក់ បន្ថែមថ្មីហើយក៍មានករណីមរណះភាពស្ត្រីជនជាតិខ្មែរម្នាក់ទៀតហើយ

42

ខេត្តកំពង់ឆ្នាំង៖ បើយោងតាមសេចក្តីប្រកាស់ព័ត៌មានរបស់សាលាខេត្តកំពង់ឆ្នាំងដែលទទួលបាននៅថ្ងៃទី១២កក្កដា២០២១រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈនៅក្នងខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមានកូវីដ19 ចំនួន៣៥នាក់បន្ថែម មានក្នុងនោះស្រី២០នាក់ដែលមានអាជីវករ.កម្មករ.កសិករ.មន្ត្រីរាជការនិង.នាយកសាលា.គ្រូបង្រៀន.សិស្ស.បុគលឹកធនាគា.អ្នករត់ម៉ូតូឌុបផងដែរកាលពីថ្ងៃទី១១កក្កដា២០២១ម្សិលមិញ ។

អ្នកដែលរកឃើញកូវិដ.១៩ទាំងអស់ខាងលើនេះត្រូវបានដាក់អោយសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យបង្អែកខេត្ត មណ្ឌល់វិទ្យាលយ័តេជោហ៊ុនសែនទឹកហូត.មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច.មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនបរិបូរណ៍.និងមណ្ឌលវិទ្យាល័យហ៊ុនសែនកំពង់លែង ។

ក្នុងនោះរដ្ឋបាលខេត្តកំពង់ឆ្នាំងសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស័យទាក់ទងដោយផ្ទាល់ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ19 ទាំងអស់ខាងលើក្នុងរយៈពេល 14ថ្ងៃសូមមកពិនិត្យសំណាក់ជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងឬមណ្ឌលសុខភាពដែលនៅជិតបំផុត ។

ដើម្បីធ្វើការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ19 សូមសាធារណជនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅវិធានការ 3 ការពារបីកុំដើម្បីខ្លួនយើងនឹងគ្រួសារសង្គមជាតិយើង។
សូមបញ្ជាក់ផងដែរថាមានករណីមរណះភាស្ត្រីជនជាតិខ្មែរ១នាក់ជាអ្នកជម្ងឺកូវិដ១៩នៅមន្ទីពេទ្យខេត្តកំពង់ឆ្នាំងមានឈ្មោះ គង់នីន ភេទស្រីអាយុ៧២ឆ្នាំរស់នៅក្នុង.ភូមិសំរោង.ឃុំតាជេស.ស្រុកកំពង់ត្រឡាច.ខេត្តកំពង់ឆ្នាំង បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនៅថ្ងៃទី 10 កក្កដា 2021 វេលាម៉ោង 10 និង 20 នាទីដោយអាការហាត់ដកដង្ហើមឡេះឡះខ្លាំងត្រជាក់ចុងដៃជើងនិងវិជ្ជមានកូវីត19 ។
11 កក្កដា 2020 1 នៅវេលាម៉ោង 12:00 10 នាទីម្សិលមិញ ៕ សុក្ខារិន