អភិបាលខេត្តកំពង់ឆ្នាំង បានអោយមន្រ្តីជំនាញនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារឆ្នាំង និងតាមផ្ទះប្រជាពលរដ្ឋពលរដ្ឋ ក្នុងតំបន់បិទខ្ទប់

5

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម ស៊ុនសុវណ្ណារិទ្ធបានឱ្យក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដោយសហការជាមួយអាជ្ញាធរក្រុង ចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណផ្សារឆ្នាំង និងតាមផ្ទះប្រជាពលរដ្ឋពលរដ្ឋ ក្នុងតំបន់ផ្សារឆ្នាំងដែលបានបិទខ្ទប់គ្រាដែលមានការរីករាលដាលជម្ងឺកូវិដ.១៩ដែលជាក្តីព្រួយបារម្មណ៍ ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានអំពាវនាវដ៍ទទូចដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវកលក់ដូរទាំងអស់ សូមថែទាំសុខភាពអោយបានល្អ អនុវត្តអោយបានម៉ឹងម៉ាត់តាមវិធានការរបស់រដ្ឋបាលខេត្ត ក្រសួងសុខាភិបាល និង អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ៣ការពារនិង៣កុំអោយបានជាប់ជាប្រចាំ។

បើមានករណីរោគសញ្ញាសង្ស័យ ឬមានការជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមាន សូមមេត្តាផ្ដល់ដំណឹងជាបន្ទាន់មកអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានដែលនៅជិតបំផុត ដើម្បីចាត់វិធានការទាន់ពេលវេលាកាត់ផ្ដាច់ប្រភពចម្លង នៃមេរោគកូវីដ១៩ក្នុងគ្រួសារនិងសហគមន៍ ៕សុក្ខារិន