អាជ្ញាធរខេត្តស្វាយរៀងបានចេញលិខិតចូលរួមមរណៈទុក្ខអ្នកស្លាប់ថ្មី០៣នាក់ ស្លាប់ដោយកូវីដ១៩នៅខេត្តស្វាយរៀង

25

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង សូមសម្តែងនូវការសោកស្តាយចំពោះមរណៈភាពរបស់អ្នកជំងឺកូវីដ-១៩ ចំនួន០៣នាក់ ទី១ ឈ្មោះ ពិន សាលីង ភេទស្រីអាយុ ៦៦ឆ្នាំរស់នៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៌ ស្លាប់នៅវេលាម៉ោង០៨ និង៥០នាទីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ និងទី២ ឈ្មោះ កៅ ម៉ុន ភេទប្រុសអាយុ ៨៤ឆ្នាំ នៅភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ម៉ោង០៤និង០០នាទីព្រឹក និងទី៣ ឈ្មោះ សោម ទិត្យ ភេទប្រុសអាយុ៧៥ឆ្នាំ នៅភូមិពោធិវង្ សឃុំប្រសូត្រ ស្រុកស្វាយទាប ស្លាប់នៅវេលាម៉ោង០៥និង០០នាទីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។

ដែលសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីហានិភ័យដ៏ ប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀងក៏ដូចមនុស្សទូទៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។

រដ្ឋបាលខេត្តសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ដោយសារជំងឺកូវីដ-១៩។

សូមបងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ជាពិសេស អនុវត្តវិធានការ ៣កុំ និង ៣ការពារ របស់សម្តេចតេជោហ៊ុនសែន៕