ឯកឧត្ដម តូច ប៉ូលីវ៉ា នាំយកសម្ភារគ្រឿងឧបភោគបរិភោគ និងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ជូនរដ្ឋបាលឃុំថ្នាធ្នង់ ដើម្បីចាត់ចែង ដល់មណ្ឌល ចត្តាឡីស័កឃុំ

10

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃអាទិត្យ ៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ឯកឧត្ដម តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំថ្នាធ្នង់ រួមជាមួយ ឯកឧត្ដម រាណ សុវណ្ណារិទ្ធិ លោក ពៅ សុធារិន អនុប្រធានក្រុមការងារ បាននាំយកសម្ភារគ្រឿងឧបភោគបរិភោគ និងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ប្រគល់ជូនរដ្ឋបាលឃុំថ្នាធ្នង់ ដើម្បីចាត់ចែង ដល់មណ្ឌល ចត្តាឡីស័កឃុំ ជូនដល់ពលករមកពីក្រៅប្រទេស និង កម្មករ កម្មការិនី កំពុងធ្វើចត្តាឡីស័ក នៅសាលារៀន និងតាមផ្ទះដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ យុវជន សសយក ឃុំ ដោយក្នុងនោះសម្ភាររួមមាន៖ អង្ករ ២០០គីឡូក្រាម មី១០កេះ ត្រីខ៥០កំប៉ុង ទឹកត្រី២៤ដប ទឹកសុីអុីវ ២៤ដប អាល់កុល ៣០លីត្រ ទឹកសំលាប់មេរោគ៣០លីត្រ ម៉ាស់ ១០០ប្រអប់។

ក្នុងឱកាសនោះដែរ ឯកឧត្តម តូច ប៉ូលីវ៉ា បានណែនាំអោយក្រុមប្រឹក្សាឃុំ អនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់ក្រសួងសុខាភិបាល ត្រូវយកចិត្តទុកដាក់ណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន ត្រូវពាក់ម៉ាស់ លាងសម្អាតដៃជាមួយជែល ឬ សាប៊ូ និង រក្សាគម្លាត ជាពិសេសត្រូវយកចិត្តទុកដាក់ឧបត្ថម្ភគ្រឿងបរិភោគដល់គ្រួសារក្រីក្រ ដែលធ្វើចត្តាឡីស័ក ។