សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្រេចលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់

4

{រាជធានីភ្នំពេញ} នៅព្រលប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានសម្រេចលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ សាកល្បងនៅថ្ងៃទី២០ មិថុនា ២០២១ខាងមុខនេះ តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងសារជាសំឡេងបន្ទាន់ នៅព្រលប់ថ្ងៃទី៩ ខែមិថុនា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអភិបាលរាជធានីខេត្តទូទាំងប្រទេស មិនត្រូវប្រមូលផ្តុំប្រជាពលរដ្ឋ មកហ្វឹកហាត់ រៀនសូត្រពីការបោះឆ្នោតសាកល្បងនោះឡើយ។
មូលហេតុ ដោយសារតែពេលនេះ កម្ពុជានៅបន្តប្រឈម នឹងការឆ្លងរាលដាលជំងឺកូវីដ១៩ រាប់រយនាក់ក្នុង១ថ្ងៃៗនៅឡើយ។

សម្តេច តេជោ ហ៊ុន សែន បានសម្រេចលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាកល្បងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នាពេលខាងមុខ។