ស្ថានភាពជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជាគិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១

7

ភ្នំពេញ៖Updat: ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេក្តីជូនព័ត៌មាន ដោយគិតចាប់ពីម៉ោង៧:០០ នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងកូវីដ19ថ្មី ចំនួន ៤២៦ នាក់ ជាសះស្បើយ ៧៦០ នាក់ និងអ្នកស្លាប់ថ្មី ១១ នាក់។

ចំពោះករណីឆ្លងចូលសហគមន៍មានចំនួន ៣៨០ នាក់ អ្នកដំណើរពីបរទេសចូលមកកម្ពុជាមានចំនួន ៤៦ នាក់។

គិតមកដល់ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នេះ ចំនួនអ្នកឆ្លងមេរោគកូវី១៩ សរុបមានចំនួន ៣៦.៦៦៦ នាក់

អ្នកជាសះស្បើយសរុប ២៩.៨០៧ នាក់ និងអ្នកស្លាប់សរុប ៣០០ នាក់។

សូមបញ្ជាក់ថា ប្រទេសកម្ពុជារកឃេីញករណីកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី 27 ខែមករា 2020 ។

គិតមកដល់ម៉ោងនេះអ្នកដែលបានធ្វើតេស្តរកមេរោគកូវីដ19 មានចំនួន ១.២១៤.៨៩៤ ស្មេីនឹង ៧២.៣១៥ ក្នុង1លាននាក់។

ជាមួយគ្នានោះដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានបង្ហាញរបាយការណ៍អ្នកដែលបានមកទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តនៅទូទាំងប្រទេស រួមទាំងក្រសួងការពារជាតិ ដោយគិតចាប់ពី ថ្ងៃទី១០ខែ កុម្ភ: ឆ្នាំ២០២១ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ សម្រាប់វ៉ាក់សាំងទាំង ៣ប្រភេទ ក្នុងនោះរួមមាន÷ វ៉ាក់សាំងស៉ីណូហ្វាម វ៉ាក់សាំងស៉ីណូវ៉ាក់ និងវ៉ាក់សាំងខូហ្វីសែល ។

សម្រាប់ចំនួនអ្នកដែលបានមកទទួលយកការចាក់វ៉ាក់សាំងដូសទី១ សរុបមានចំនួន÷ ២.៧៧០.៦១១ នាក់ ស្រី ១.៣០៥.៥៣៨ នាក់ ។

ចំនួនអ្នកចាក់វ៉ាក់សាំងសម្រាប់ដូសទី២ សរុបមានចំនួន÷ ២.២៧៩.៥៧៥ នាក់ ស្រី ១.០៥៥.៥៦០ នាក់ ។

ចំនួនអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យធ្វើការចាក់វ៉ាក់សាំងដោយសារបញ្ហាសុខភាពមានចំនួន÷ ៥៤.៣១២ នាក់ ស្រី ២៧.៣៣៣ នាក់។

ដោយលទ្ធផលចាក់វ៉ាក់សាំងធៀបនិងគោលដៅត្រឹមថ្ងៃទី៩ ខែមិថុនានេះ គឺចំនួន10លាននាក់ ស្មើនិង ២៧.៧១ % ។ ជំងឺកូវីដ-19 នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ចដូច្នេះសុំបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន ក៏ដូចជាអនុវត្តវិធានសុខាភិបាល 3ការពារ 3កុំ ឲ្យបានខ្ជាប់ខ្ជួន។

ប្រសិនបើមិនចាំបាច់សុំបងប្អូនកុំចេញក្រៅផ្ទះ ក៏ដូចជារុះរាន់ទៅទទួលយកការចាក់វ៉ាក់សាំងដើម្បីប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ នៅតាមទីតាំងភូមិសាស្រ្ត ដែលខ្លួនរស់នៅដើម្បីធានា បាននូវសុខភាព និងប្រសិទ្ធភាព។

អត្ថបទ: ៩១៣