បើកបររថយន្តវ៉ាជែងក្បួនស្រាប់តែជ្រុលទៅបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុនៅស្រុកអង្គស្នួល

7

ខេត្តកណ្ដាល៖ រថយន្តតាកូម៉ាមួយគ្រឿងបើកបរវោ៉ជែងរថយន្តក្បួនជ្រុលទៅបុកបុរសម្នាក់កំពុងតែធ្វើដំណើរនៅខាងមុខពេញទំហឹងស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មមើលទៅគួរឲ្យរន្ធត់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅនៅវេលាម៉ោង7:10នាទី ព្រលប់ ថ្ងៃទី06ខែមិថុនា ឆ្នាំ 2021តាមបណ្ដោយផ្លូវជាតិលេខ 4 ក្នុង ភូមិអង្គស្នួល ឃុំ ពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តម៉ាកតាកូម៉ាមួយគ្រឿងដែលមានស្លាកលេខភ្នំពេញ 2AW-8733បើកវ៉ាជែងរថយន្តក្បួនស្រាប់តែជ្រុលទៅបុកម៉ូតូម៉ាក suzuki smah ដែលមានស្លាកលេខ 1BR-9907 បើបរដោយបុរសម្នាក់មានឈ្មោះ ឌុច រក្សា អាយុ 25 ឆ្នាំ ចំពីមុខពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុតៃកុងឡានបានចុះរត់ចោលឡានបាត់ស្រមោល ។ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើកម្លាំងជំនាញបានធ្វើការវាស់វែងនឹងធ្វើការប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។