ផ្ទះប្រជាពលរដ្ឋចំនួន៥០ខ្នងប៉ើងតំបូល និងរលំទាំងស្រុងប៉ះពាល់ស្រុកចំនួន២ក្នុងខេត្តកំពង់ឆ្នាំង

14

ខេត្តកំពង់ឆ្នាំង៖ភ្លៀងធ្លាក់មួយមេធំលាយឡំនិងខ្យល់កន្ត្រាក់បោកបក់ខ្លាំងៗបណ្តាលអោយផ្ទះពលរដ្ឋចំនួន ១០ខ្នងដួលរលំទាំងស្រុង និងចំនួន ៤០ខ្នងរបើកដំបូល នៅស្រុកចំនួន២ក្នុងនោះមានស្រុកសាមគ្គីមានជ័យចំនួន៣៤ខ្នង ដោយដួលរលំទាំងស្រុង ចំនួន ០៨ ខ្នង និងរបើកដំបូលចំនួន ២៦ខ្នង និងស្រុកកំពង់លែងចំនួន ១៦ខ្នង ដួលរលំទាំងស្រុងចំនួន ០២ខ្នង និងរបើកដំបូលចំនួន១៤ខ្នង ។

ប៉ុន្តែនៅក្នុងហេតុការគ្រោះធម្មជាតិនេះមិនបណ្តាលអោយមនុស្សឬសត្វរងគ្រោះថ្នាក់នោះឡើយ ។

ពាក់ពន្ធនិងគ្រោះធម្មជាតិខាងលើនេះកន្លងមកនាយកប្រតិបត្តសាខាកាកបាទក្រហមធ្លាប់បានប្រាប់អោយដឹងថាពន្ធនិងគ្រោះធម្មជាតិឬក៍គ្រោះមហន្តរាយផ្សេងៗខាងលោកនិងចុះនាំយកគ្រឿងសម្ភារះទៅប្រគល់ដោយផ្ទាល់តែងម្តងដោយមិនទុកយូនោះឡើយនៅថ្ងៃស្អែកនេះ ៕