អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅស្រុកគងពិសីបណ្ដាល ឱ្យ ខូចខាត ទ្រព្យ សម្បត្តិ អស់មួយចំនួន ធំ

31

កំពង់ស្ពឺ ៖ ព័ត៌មាន បឋម បើតាមសមត្ថកិច្ចដែលបា នចូលរួមអន្ដរាគមន៍ ជួយសង្គ្រោះ នៅទីតាំង កេីត ហេ តុ បញ្ជាក់ ថាមានករណីឆេះផ្ទះ ខាងលើ បណ្ដាល ឲ្យខូចខាត ទ្រព្យ សម្បត្តិ សម្ភារៈក្នុងផ្ទះទាំងស្រុង ដោ យសារតែ មានកំលាំងខ្យល់ខ្លាំងអំណោយផល ក្នុងការបញ្ឆេះកំសួលភ្លេីង ម្យ៉ាងទៀត សម្ភារៈ ភាគច្រេី ន ជាគ្រឿងដែលអាចងាយឆាបឆេះ ធ្វើ យឲ្យ ស្ថានភាព កាន់តែធ្ងន់ធ្ងរ គ្រឿងប្រភេទជ័រ ស្ងួត ។

ករណីនេះបានកើតឡើងនៅរសៀល ថៃ្ងសុក្រទី 4ខមិថុនាឆ្នាំ2021 នៅភូមិត្បូងភ្នំ ឃុំវាល ស្រុកគងពិសី មានករណីគ្រោះអគ្គិភ័យ ឆាបឆេះផ្ទះមួយខ្នង ទំហំ6×8ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ជាកម្មសិទ្ធិរបស់ឈ្មោះ ស៊ូ សិត ភេទប្រុស អាយុ33ឆ្នាំ ។

ហើយការសន្និដ្ឋានជំហានដំបូង គឺបណ្តាលមកពីឆ្លងចរន្ដអគ្គីសនី ការរៀបចំ បណ្ដាញខ្សែភ្លើង មាន តំណរច្រេីន ។

ព័ត៌មាន ពិស្ដារ Update ជូន ពេល ក្រោយ

ដោយមានកម្លាំងនគរបាល ប្រជាការពារ ប្រជាពលរដ្ឋ បានចេញជួយអន្តរាគមន៍ពន្លត់ និងរថយន្ដ ពន្លត់ អគ្គិភ័យ ស្រុក គងពិសី មិនបណ្តាល ឱ្យ ព្រះអគ្គីឆ្លងឆាបឆេះរាលដាលទៅ ផ្ទះក្បែរនោះឡេីយ ។