ឯកឧត្តម ប៉ាន់ ខែមប៊ុនថន ៖ អ្នកប៉ោយប៉ែតសូមបង្កើនការប្រុងប្រយ័ត្ន អ្នកវិជ្ជមានកូវីដ១៩ មានហើយ សូមកុំភ័យស្លន់ស្លោបាត់ម្ចាស់ការ ,,,

96

ប៉ោយប៉ែត ៖ ឯកឧត្តម ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ធការល័យសម្តេចតេជោ ហ៊ុន សែន បានឡាយវីដេអូទាំងយប់ចែកព័ត៌ករណីវិជ្ជមានកូវីដ ១៩ ដល់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២១ ។

យោងតាមប្រសាសន៍ផ្ទាល់ឯកឧត្តម ប៉ាន់ ខែមប៊ុនថន បានបញ្ជាក់ថា នៅពេលនេះឯកឧត្តម អ៊ុំ រាត្រី និងក្រុមការងារ រួមទាំងកងទ័ពអាវសរកំពុងប្រតិបត្តការ ពិនិត្យសំណាក ស្វែងរកអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ ១៩ ក្នងនោះដែរ មានលទ្ធផលមានវិជ្ជមាន កើតលើបុរសជនជាតិឥណ្ឌូនេស៊ី និងជនជាតិខ្មែរផងដែរ តែមិនបានបញ្ជាក់ចំនួននោះទេ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំភ័យ ស្លន់ស្លោ សូមកុំប្រមូលផ្តុំ ព្រោះកូវីតមិនដឹងថានៅកន្លែងណានោះទេ។

លើសពីនេះឯកឧត្តម ប៉ាន់ ខែមប៊ុនថន បានបញ្ជាក់ធ្ងន់ៗថា សូមប្រយ័ត្ននូវពាក្យចចាមអារ៉ាម ក្អែក១ក្លាយជាក្អែក១០ សូមរងចាំស្តាប់លទ្ធផលផ្លូវការរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ៕