ឯកឧត្តម ដួង តារា ៖ សម្តេចតេជោ ហ៊ុន សែន លោកមានសុខភាពល្អរឹងមាំធម្មតាទេ ទោះបីធ្វើដំណើរផ្លូវឆ្ងាយបន្តិចមែនក្តី

10

ឯកឧត្តម ដួង តារា ៖ សម្តេចតេជោនាយករដ្ឋមន្រ្តីលោកមានសុខភាពល្អរឹងមាំធម្មតាទោះបីធ្វើដំណើរផ្លូវឆ្ងាយបន្តិចមែនក្តី

ឥណ្ឌូនេស៊ី ៖ ឯកឧត្តម ដួង តារា រដ្ឋលេខាធិកានៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាទីព្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានផ្ញើរសារជូនបងប្អូនជនរួមជាតិកាលពីវេលាម៉ោង ប្រមាណ ៨ ម៉ ៣០នាទី ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១ យប់ពីទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ីថា ៖ ខ្ញុំមកដល់ទីក្រុង Jakarta, Indonesia កាន់តែប្រយ័ត្នខ្លាំងជាងនៅភ្នំពេញ ពេលនេះគណ:ប្រតិភូទាំងអស់បានមកដល់ Hotel ហើយក៏បានផ្តល់សំណាកអោយក្រុមការងារសុខាភិបាលប្រទេស Indonesia ដើម្បីពិនិត្យកូវីដបន្ថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្រ្តីលោកមានសុខភាពល្អរឹងមាំធម្មតាទោះបីធ្វើដំណើរផ្លូវឆ្ងាយបន្តិចមែនក្តី។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលជាន់ខ្ពស់តាមជើងយន្តហោះកម្ពុជាពិសេសឆ្ពោះទៅកាន់ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស។ មេដឹកនាំអាស៊ានភាគច្រើននឹងទៅដល់ទីក្រុងហ្សាកាតានៅរសៀលនេះ។ តាមកម្មវិធីគ្រោងទុក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ខ្ញុំនឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន និងជំនួបមួយចំនួនជាមួយបណ្ដាមេដឹកនាំអាស៊ានផ្សេងទៀត។ ក្រោយពីចប់កិច្ចប្រជុំពេញមួយថ្ងៃហើយ ខ្ញុំនឹងវិលត្រឡប់មកកម្ពុជាវិញនៅល្ងាចថ្ងែទី២៤ មេសា ដដែលនេះ។

ពេលមកដល់កម្ពុជាភ្លាម ខ្ញុំនិងគណៈប្រតិភូនឹងផ្ដល់សំណាកដើម្បីពិនិត្យកូវីដ១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដងដើម្បីធានាសុវត្ថិភាពសុខភាពទាំងអស់គ្នា។

អរគុណដល់អាជ្ញាធរ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ដែលបានយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការការពារកូវវីដ១៩ ដើម្បីថែរក្សាការពារអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងការផ្គត់ផ្គង់ស្បៀងអាហារជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ អរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលនិងចូលរួមឧបត្ថម្ភដោយផ្ទាល់ដល់ប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយស្បៀងអាហារ៕