លោកផ្កាយ២អស់បុណ្យ ស៊ុំ ពៅ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ដកហូតឋានន្ដរស័ក្ដិនិងលុបឈ្មោះចេញពីក្របខ័ណ្ឌ
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ស៊ុំ ពៅ អនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធា នៃអគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ដកហូតឋានន្ដរស័ក្ដិនិងលុបឈ្មោះចេញពីក្របខ័ណ្ឌ ។

លោក ស៊ុំ ពៅ និង បក្ខពួក៦នាក់ ពេលនេះ កំពុងត្រូវបានតុលាការខេត្តស្វាយរៀង សួរចម្លើយពាក់ព័ន្ធការរត់ពន្ធជនជាតិចិនចំនួន២៨នាក់ ពីភ្នំពេញ ទៅ ខេត្តស្វាយរៀង ដែលប្រឆាំងនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃកាលពីវេលាម៉ោង០៣:២០ ថ្ងៃទី២២ ខែមេសានៅចំណុចសណ្ឋាគារធីធីភី១ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាវិត បានធ្វើការឃាត់ខ្លួនលោកផ្កាយពីរ ស៊ុំ ពៅ និងបក្ខពួកចំនួនប្រាំមួយនាក់ ក្នុងនោះរួមមាន ៖
១.ឈ្មោះ ស៊ុំ ពៅ មានឋានន្តរសក្តិឧត្តមសេនីយ៍ទោមុខងារ អនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាន នៃនៃកងយោធពលខេមរភូមិន្ទ។
២. ឆើយ សារ៉ន អាយុ៤០ឆ្នាំ បុខរបរ មិនពិតប្រាកដ មានទីលំនៅ ស្រុកស្អាង ខេត្តកណ្តាល។
៣. នាង ស៊ីណាត អាយុ ៣១ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
៤. សេង ហាក់ អាយុ៣១ឆ្នាំ មុខរបរជាងឡាន មានទីលំនៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
៥. អាត កក្តដាអាយុ២៦ឆ្នាំ មុខរបរអាជីវករ ទីលំនៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។៦. ទាន់ ចាន់វិបុល អាយុ៣៤ឆ្នាំ មុខរបរ អាជីវករ ទីលំនៅ ស្រុក ពញាឮ ខេត្តកណ្តាលនិង
៧. សូ គន្ធា អាយុ៤២ឆ្នាំ ទីលំនៅ ភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ស្វាយរៀង។
មហាជាជនដែលបានតាមដានរឿងនេះបានកោតសរសើរសមត្ថកិច្ចខេត្តស្វាយរៀងជាខ្លាំងក្នុងការទប់ស្កាត់ និងគ្រប់គ្រងស្ថានគោចរបានល្អដើម្បីចូលរួមបិទបញ្ឃប់ព្រឹទ្ធការ ២០កុម្ភៈ អោយបានកាន់តែឆាប់៕