រកឃើញអ្នកខ្លាំងម្នាក់ទៀតហើយ ផឹកស៊ីស្រវឹង គំរាមបាញ់មេភូមិ ចុងក្រោយ …

5

កណ្តាល ៖ ពិតជាខ្លាំងមិនធម្មតាមែន បុរសម្នាក់ឈ្មោះ ស៊ូ ម៉េងសែ មកពីផឹកស៊ីស្រវឹងជោកជាំដើរចូលក្នុងភូមិ ដល់ពេលមេភូមិសួរនាំ រកវាយមេភូមិ ហើយគំរាមបាញ់ ទៀតផង ស្ថិតនៅភូមិក្រពើហា ឃុំព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល នាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះ ។ សូមបញ្ជាក់ថាប្រជាពលរដ្ឋពេញប្រទេសបានជ្រាបយ៉ាងច្បាស់អំពីបំរាមគោចរ និងការបិទខ្ទប់តំបន់ខ្លះៗរួមមាន ខេត្តកណ្តាល សង្កាត់ ខណ្ឌក្នុងរាជធានីភ្នំពេញជាដើមដែលជាវិធានក្តៅរបស់រដ្ឋាភិបាលដាក់ចេញក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ ពិសេសអ្នកដែលល្មើសបំរាមជាច្រើននាក់ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនផ្តន្ទាទោស មានទាំងឋានៈឧត្តមសេនីយ៍ផងក៏មាន។

បើយោងតាមប្រសាសន៍លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានអោយដឹងថា ៖ សមត្ថកិច្ចបានកំពុងឃាត់ខ្លួនបុរសខាងលើ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធការប្រឆាំងនឹងបំរាមរបស់រាជរដ្ឋាភិបាល។

គួរបញ្ជាក់ផងដែរថា បុរសខាងលើមិនត្រូវបានគេបង្ហើបអោយដឹងឈ្មោះអ្វីនោះទេ គ្រាន់តែដឹងថាក្រោយពីមានការផឹកស៊ីស្រវឹងជោគជាំ បុរសនោះបានដើរចូលភូមិវិញ ហើយបានប៉ះសំដីជាមួយមេភូមិ និងគំរាមរកវៃមេភូមិទៀតផង ដែលជាទង្វើសង្គមស្អប់ខ្ពើមមិនអាចអត់អោនអោយបាន៕ ប្រភព CPC News