សម្ដេចក្រឡាហោមផ្ទេរភាពកិច្ចរបស់លោក ប្រាក់ ប៊ុនណុន ស្នងការរងខេត្តត្បូងឃ្មុំ ទៅជាអនុប្រធាននាយកដ្ឋានសរុបផែនការ

93

ខេត្តត្បូងឃ្មុំ៖ លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ ទទួលផែនព្រហ្មទណ្ឌ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្ទេរភារកិច្ចមកជាអនុប្រធាននាយកដ្ឋានសរុបផែនការ វិញ ។ ដោយឡែក លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ត្រូវបានតែងតាំងជាស្នងការរងនគរបាលខេត្តត្បូងឃ្មុំ ។

នេះបើយោងតាមសេចក្តីប្រកាសរបស់សម្តេចក្រឡាហោម ដែលអង្គភាពសារព័ត៌មានខ្មែរខូវឺធី ទើបទទួលបាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ។

ចំពោះការផ្ទេរភារកិច្ចរបស់ លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន នាពេលនេះ ពុំត្រូវបានប្រភពព័ត៌មាន ណាមួយបង្ហើបអោយដឹងពីមូលហេតុនោះទេ ៕