រដ្ឋបាលរាធានីភ្នំពេញរៀបចំសាឡាងឆ្លងកាត់ពីតំបន់ច្បារអំពៅមកកាន់កោះពេជ្រ ដើម្បីរំដោះការកកស្ទះចរាចរណ៍

16

ភ្នំពេញ៖ សាលារាជធានីភ្នំពេញបានរៀបចំដាក់សាឡាងឆ្លងបណ្ដោៈអាសន្នពីកោះនរាទៅកោះពេជ្រដើម្បីបញ្ជៀសចរាចរកំពុងកកស្ទៈរាល់ថ្ងៃលើផ្លូវជាតិលេខ១ស្ពានព្រៈមុន្នីវង្ស ខណៈគម្រោងសាងសង់ស្ពានតភ្ជាប់ពីកោៈនរាទៅកោៈពេជ្រនឹងស្ថាបនារួចរាល់ប្រហែល១ឆ្នាំទៀត។

នេះបើយោងតាម ឯកឧត្តម  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បានដឹកនាំមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញមន្ទីរជំនាញពាក់ព័ន្ធ បានចុះពិនិត្យទីតាំងដាក់សាឡាងឆ្លងកាត់ពីតំបន់ច្បារអំពៅមកកាន់កោះពេជ្រ ដើម្បីរំដោះការកកស្ទះចរាចរណ៍។

ឯកឧត្តម ឃួង ស្រេង បានថ្លែងថា សព្វថ្ងៃនេះកំពុងតែជួបនឹងបញ្ហាការកកស្ទះចរាចរណ៍ខ្លាំងត្រង់ចំនុចស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ ) ហើយនាពេលឆាប់ៗខាងមុខនេះ រដ្ឋបាលរាជធានីភំ្នពេញគ្រោងនឹងស្ថាបនាស្ពានបេតុងមួយខ្សែបន្ថែម ឆ្លងកាត់ទន្លេបាសាក់ ដើម្បីធ្វើឱ្យលំហូរចរាចរណ៍ក្នុងតំបន់នេះល្អប្រសើរ៕