អាជ្ញាធរចេញបម្រាមបញ្ឈប់ការជិះម៉ូតូ លើកំពែងក្រុងអង្គរធំ ចាប់ពីថ្ងៃ១៧ កុម្ភៈតទៅ ដើម្បីការពារអភិរក្សបេតិកភណ្ឌ និងសម្រួលដល់ការជួសជុល

37

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានចេញបម្រាមបញ្ឈប់ការធ្វើចរាចរណ៍ទោចក្រយានយន្ត (ម៉ូតូ) លើខ្នងកំពែងក្រុងអង្គរធំ ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ តទៅ ក្នុងគោលបំណងថែរក្សា ការពារអភិរក្ស និងលើកតម្លៃជាសកលនៃកំពែងក្រុងអង្គរធំ ក៏ដូចជាដើម្បីចៀសវាងការប៉ះពាល់ជាយថាហេតុដល់រចនាសម្ពន្ធសំណង់បុរាណ ពិសេសគឺជួយសម្រួលដល់ការងារជួសជុលកំពែងខ្លោងទ្វារតាកាវ ដែលកំពុងអនុវត្តការងារដោយអ្នកជំនាញខ្មែរអាជ្ញាធរជាតិអប្សរា។

នៅក្នុងសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា បានបញ្ជាក់អំពីការណែនាំ ២ ចំណុច រួមមាន៖

១៖ ហាមបើកម៉ូតូឡើងលើកំពែងក្រុងអង្គរធំ លើកលែងតែក្នុងករណីមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា។

២៖ អនុញ្ញាតការធ្វើដំណើរលើកំពែងក្រុងអង្គរធំសម្រាប់តែអ្នកថ្មើរជើង និងធ្វើដំណើរដោយកង់តែប៉ុណ្ណោះ៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា៖