លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចាក់វ៉ាក់សាំងការពារ កូវីដ-១៩ រួចរាល់ហើយ

16

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចាក់វ៉ាក់សាំងការពារ កូវីដ-១៩ រួចរាល់ហើយ នៅមន្ទីរពេទ្យកាល់ម៉ែត រួមជាមួយឥស្សរជនជាន់ខ្ពស់មួយចំនួនទៀត ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុក ថា « សូមបងប្អូនខ្មែររួមគ្នា និង ត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ »៕