ព័ត៌មានបឋម៖ រថយន្ដម៉ាក លុចស៊ីស មួយគ្រឿងពាក់ផ្លាកលេខ ខេមរៈភូមិន្ទ បើកបរផ្លូវកោងមិនប្រយ័ត្ន ប៉ះនារីម្នាក់កំពុងជិះម៉ូត របួសធ្ងន់

55

បន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូត និង ឡានលុចស៊ីស ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ខេមរៈភូមិន្ទ ២-៥១៣៧ បានប៉ះម៉ូតូមួយគ្រឿងម៉ាក ស្គុបពី បើកបរដោយនារីម្នាក់ បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង ០២:៤៥នាទី ឈានចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវកែងភោជនីយដ្ឋាន អេហ្វផ្លាស ភូមិជោគ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើយោងតាមបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា « មានរថយន្ត លុចស៊ីស មួយគ្រឿងពណ៌ត្រេអ៊ី បានបើកយ៉ាងលឿនមិនដឹងប្រញាប់ទៅណា និងជាកន្លែងផ្លូវបំបែកជាបួនផងដែរ រថយន្តនោះមិនបានបង្អង់ក៏ជ្រុលទៅបុកម៉ូតូ ដែលគ្នាកំពុងតែបង្អង់នៅផ្លូវកែងតែបែរជាឡានដែលមិនបានគោរពច្បាប់ចរាចរណ៍បានបុកគ្នា ពេញទំហឹងបណ្ដាលឲ្យសន្លប់ស្ដូកស្ដឹងមិនដឹងស្លាប់ ឬរស់ នោះទេ បន្ទាប់មករថយន្តបង្កបានរត់គេចខ្លួនតែបងប្អូនប្រជាពរដ្ឋបានជួយដេញរហូតទៅដល់ផ្លូវនាគទិព្វ3 ជនបង្កក៏បាន បើកទ្វារឡានរត់គេចខ្លួនបាត់ស្រមោល បន្សល់តែរថយន្តទុកចោលហើយបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ និងបញ្ជូនជនរងគ្រោះទៅ មន្ទីពេទ្យ »។

ព័ត៌មានលម្អិត និងបន្ដផ្សាយជូននៅពេលក្រោយ។ ដោយ៖ KC905