អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន នឹងធ្វើកិច្ចសម្ភាសន៍ពិសេសមួយនៅរសៀលថ្ងៃនេះស្តីពី «ការដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩»

14

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន នៅរសៀលម៉ោង៤៖៣០រសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ នឹងរៀបចំធ្វើកិច្ចសម្ភាសន៍ពិសេសមួយ ស្ដីពីការដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ Sinopharm ដែលជំនួយរបស់មិត្ដចិន ដែលនឹងត្រូវធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល។

កិច្ចសម្ភាសន៍ពិសេសេនះ មានគោលបំណងជម្រាបអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព ការរៀបចំការចាក់វ៉ាក់សាំង Sinopharm របស់ចិន បង្ការជំងឺកូវីដ១៩។

សូមបញ្ជាក់ថា អំណោយវ៉ាក់សាំង Sinopharm ពីរដ្ឋាភិបាលនិងប្រជាជនចិន បានមកដល់កម្ពុជា កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលពិធីប្រគល់-ទទួលនេះ មានការអញ្ជើញទទួលដោយផ្ទាល់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ វ៉ាក់សាំងដែលបានមកដល់កម្ពុជានៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀតសម្រាប់ក្រសួងការពារជាតិ៕