សមត្ថកិច្ចឃាត់ចាប់បានបង្គានាំចូលពីប្រទេសវៀតណាមខូចគុណភាពចំនួន៦​តោន​ និង៥០០​Kg

29

យោងតាមការបង្ហោះសារលើបណ្ដាញសង្គមរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១​ នេះ បានអោយដឹងថា « ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅយប់ថ្ងៃទី០៥​ ខែកុម្ភ: ឆ្នាំ២០២១នេះ​ លោកឧត្តមសេនីយ៍ទោ​ ពិត​ បញ្ញា​ ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច​ លោកឧត្តមសេនីយ៍ត្រី​ ម៉ៅ​ រង្សី​ ស្នងការរងទទួលដឹកនាំការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច​ និងលោកនាយការិយាល័យ​ បានដឹកនាំកម្លាំងសហការជាមួយសមត្ថកិច្ចកាំកុងត្រូល​ ដោយបានធ្វើការឃាត់ចាប់បានបង្គានាំចូលពីប្រទេសវៀតណាមខូចគុណភាព​ ដែលមានផ្ទុកដោយសារធាតុគីមីដើម្បីរក្សាទុកបានយូរ​ ដែលមានផលប៉ះពាល់ខ្លាំងដល់សុខភាពអ្នកដែលបរិភោគ​ ចំនួន៦​តោន​ និង៥០០​Kg »៕