លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំរឹតបន្តឹងភូមិឃុំមានសុវត្ថិភាព

6

ខេត្តស្ទឹងត្រែង: លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំ ដោយមានការអញ្ជើញចូលរួមអភិបាលរងខេត្ត មន្ត្រីមន្ទីរ គ្រប់ស្ថាប័នដែលពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុកឃុំ សង្កាត់ ជាពិសេសកងកំលាំងប្រដាប់អាវុធទាំង៣ ដើម្បីរឹតបន្តឹងភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងផ្តល់សេវាសាធារណៈដើម្បីលុបបំបាត់នៅអំពើចោរកម្ម លួចឆក់ប្លន់ បងតូចបងធំ ជួញដូរនិងប្រើប្រាស់ថ្នាំញៀន បង្គចលាចលដល់សង្គមជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង។

មានប្រសាសន៍ក្នុងឱកាសនេះលោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានសង្កត់ធ្ងន់ក៏ដូចជាការដាស់តឿនក្រើនរំលឹក ដល់កងកម្លាំងប្រដាប់អាវុធ ដើរតួនាទីជានគរបាលយុត្តិធម៌ និងតន្ត្រីជំនាញនៅតាមមន្ទីរ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ត្រូវអនុវត្តឪ្យបានជាដាច់ខាត ទៅតាមតួនាទីរៀងៗខ្លួន ដើម្បីផ្ដល់សេវាសាធារណៈ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីរឹតបន្តឹងភូមិឃុំមានសុវត្ថិភាព ជាពិសេសសមត្ថកិច្ចត្រូវតែអនុវត្តឪ្យបានតាមតួនាទីខ្លួន បើធ្វើមិនបានទើសទាល់ ប្រាប់មកមានអ្នកធ្វើ ព្រោះល្បែងស៊ីសងនេះ ជាចំណុចសំខាន់ណាស់ ដែលបង្កឪ្យមានអំអើហឹង្សា ចោរលួច ចោរប្លន់ ចលាចលក្នុងសង្គមជាតិ។

លោកអភិបាលខេត្តបានបន្តថា: ត្រូវលុបបំបាត់ឲ្យអស់នៅអំពើចោរកម្មចោរលួច ចោរប្លន់ បងតូចបងធំ អំពើហិង្សាក្នុងគ្រួសារ ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសមេខ្លោងជួញដូរថ្នាំញៀន ឆ្លងដែន នាំមកកម្ពុជា និងការជួញដូរ ចែកចាយ ប្រើប្រាស់នូវគ្រឿងញៀន បូករួមទាំងការកាប់ទន្ទ្រានរុករៀន យកដីរដ្ឋមកធ្វើជាកម្មសិទ្ធិ នៅក្នុងដែនសមត្ថកិច្ចដែលខ្លួនកំពុងតែគ្រប់គ្រង ត្រូវអនុវត្តឲ្យបានមួយរយភាគរយ ស្របទៅតាមគោលការណ៍ដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៃយើង ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី មានសម្ដេចទាំងពីរទើបមានសន្តិភាពមកដល់សព្វថ្ងៃនេះ អរគុណសន្តិភាព ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន។ ដោយ:មាស សុផាត