ឯកឧត្តម ប៉ាន់ ខែមប៊ុនថន ជូនដំណឹងដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះសូមទៅចូលរួមចាប់លេខបញ្ជីរក្បាលដីទាំងអស់គ្នានៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២១ ចាប់ពីម៉ោង ៧ព្រឹកតទៅ

83

បន្ទាយមានជ័យ ៖ ក្រុមការងារដែលដឹកនាំដោយ ឯកឧត្តម ប៉ាន់ ខែមប៊ុនថន ក្នុងការដោះស្រាយវិវាទដីធ្លីដ៏រាំរ៉ៃនៅភូមិសាស្ត្រភូមិបឹងជង្រុក ភូមិ ៦៧១ ឃុំទួលពង្រ ស្រុកម៉ាឡៃ បានប្រកាសជូនដំណឹងដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះសូមទៅចូលរួមចាប់លេខបញ្ជីរក្បាលដីទាំងអស់គ្នានៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២១ចាប់ពីម៉ោង ៧ព្រឹកតទៅ។

បើយោងតាមការរាយការណ៍ពីភ្នាក់ងារសារព័ត៌មានយើងបានអោយដឹងថា ក្រុមការងារដែលដឹកនាំដោយ ឯកឧត្តម ប៉ាន់ ខែមប៊ុនថន មានឈ្មោះថា « ក្រុមការងារដោះស្រាយវិវាទ និងអភិវឌ្ឍន៍មូលដ្ឋានបឹងជង្រុក៦៧១តេជោឈ្នះៗ » បានប្រើសមត្ថភាពពិត លឿន រហ័ស វៃឆ្លាត និងភាពម្ចាស់ការរបស់ក្នុងបានបញ្ចប់ទំនាស់រាំរ៉ៃ ក្នុងរយះពេលយ៉ាងលឿន ពោលត្រឹមតែ ១៥ថ្ងៃប៉ុណ្ណោះក្នុងការស្វែងរកឬសគល់នៃបញ្ហា និងអ្នកនៅពីក្រោយដើម្បីដោះស្រាយបញ្ចប់នូវបញ្ហានានា ហើយនាំយកនូវការអភិវឌ្ឍន៍មូលដ្ឋានពិតប្រាកដជូនប្រជារាស្រ្តនៅតំបន់នោះផងដែរ។ យោងតាមការអោយដឹងពី ឯកឧត្តម ប៉ាន់ ខែមប៊ុនថន បានអោយដឹងថាគំរោងអភិវឌ្ឍន៍មូលដ្ឋាននៅតំបន់នោះរួមមាន សាលារៀន អគាសុខភាព ផ្លូវថ្នល់ខ្វាត់ខ្វែង ផ្លូវមេ ផ្លូវលំក្នុងភូមិ ១០០ម៉ែត្រមានផ្លូវ១ ពោលដីរបស់ប្រជាពលរដ្ឋដែលបានបែងចែកសុទ្ធតែជាប់ផ្លូវទាំងអស់ ពិសេសស្រះទឹកដ៏ធំដែលជាប្រភពស្តុកទឹកដ៏សំខាន់និង ក្លាយជាតំបន់ទេសចរនាពេលអនាគតក៏ត្រូវបានជីកផងដែរ។

សូមបញ្ជាក់ថា នាពេលកន្លងទៅថ្មីៗនេះ កាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២១ ពិធីក្រុងពលីបច្ចុះបឋមសីលា ស្ថាបនា អាគារកងរាជអាវុធហត្ថ មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាល ផ្សារ អាគារសាខាកាកបាទក្រហម និង អាស្រមតាគង់យាយសំ ជាដើមបានតំណើរការដោយជោគជ័យ ហើយសកម្មភាពសាងសង់ក៏កំពុងតែមមារញឹកផងដែរ ព្រោះកន្លងមកឯកឧត្តម ប៉ាន់ ខែមប៊ុនថន បានអោយដឹងថា យើងមិនអាចកំណត់ថារួចរាល់ក្នុងវេលាណាអោយប្រាកដនោះទេ តែអ្វីដែលខ្ញុំចង់បានគឺចង់បញ្ចប់ការងារសាងសង់នេះអោយបានមុនចូលឆ្នាំខ្មែរ ដើម្បីជាកាដូឆ្នាំថ្មីសំរាប់ប្រជាជននៅតំបន់នេះ។

ដោយឡែកបើយើងក្រលេកមើលអតីកាលនៃតំបន់បឹងជង្រុក និង ៦៧១ នេះវិញ យើងឃើញថាប្រជាជនមានការលំបាកខ្លាំង មិនដែលស្គាល់អ្វីហៅថាការអភិវឌ្ឍន៍នោះទេ ពោលពួកគាត់ត្រូវរស់នៅក្នុងសភាពវេទនា ខ្លោចផ្សារ ហឹង្សា ការគៀបសង្កត់ ពិសេសមិនដែលទទួលបាននូវការអភិវឌ្ឍន៍មូលដ្ឋាននោះទេ ដោយពួកគាត់រស់នៅដោយភាពភ័យខ្លាចក្រោមរូបភាពគំរាមកំហែង ញុះញ៉ូង អូសទាញពីមេខ្យល់ ដោយពួកគេព្យាយាមបំភ័យ និងយកគាត់ជាប្រជាពលរដ្ឋស្លូតត្រង់ជាចំនាប់ខ្មាំង ព្យាយាមបំបែកពួកគាត់កុំអោយនៅក្រោមការគ្រប់គ្រងរបស់អាជ្្ញាធរមានសមត្ថកិច្ច។ កុំថាឡើយភាពរីកចំរើន ស៊ីវីល័យ សូម្បីតែកម្មវិធីរៀបមង្គលការដែលជាវប្បធម៍ប្រពៃណីដ៏ធំរបស់មនុស្សជាតិក៏ពួកគាត់មិនដែលទទួលបានដែរ ពោលការចាប់គូរជីវិតធ្វើឡើងត្រឹមសែនព្រេនតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋដែលមានឈ្មោះនៅតំបន់នោះពិតជាសប្បាយរីករាយទទួលយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ជាពន់ពេកនិងបានថ្លៃងអំណរគុណដល់សម្តេចទាំងទ្វេដែលមិនទុកបោះបង់ប្រជាពលរដ្ឋចោលឡើយទោះក្នុងស្ថានការណ៍ណាក៏ដោយ ពិសេសពួកគាត់និងបន្តគាំទ្រសម្តេចរហូតតរៀងទៅ៕