លោក ម៉ៅ ចន្ទ័មធុរិទ្ធ « នេះជាសកម្មភាពបទឧក្រិដ្ឋ » បន្ទាប់ពីរបរុស២នាក់បានស្លាប់អំឡុងពេលចុះលាងដៃក្នុងស្រះទឹក

73

ខេត្តកំពត៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយក្រោយបុរស២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ក្នុងករណីឆក់ខ្សែរភ្លើងក្នុងស្រះទឹក ដោយមិនបានដឹងជនសង្ស័យលួចបង្កប់ខ្សែរភ្លើង។

កាលពីព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំណុចមុខវត្តកោះគ្រិះស្នា ស្ថិតនៅភូមិលក ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ក្រោយបុរស២នាក់បានស្លាប់ដោយការឆក់ខ្សែរភ្លើង។ ជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍នោះរួមមានទី១ ឈ្មោះ បៀរ ណាវី ភេទ្រប្រុស អាយុ២២ឆ្នាំ ទី២ ឈ្មោះ ស៊ាង ធារ៉ា ភេទ្រប្រុស អាយុ២៤ឆ្នាំ ស្លាប់ និងទី៣ ឈ្មោះ ប្រែង លឹត ភេទ្រប្រុស អាយុ២៣ឆ្នាំ រងរបួសស្រាល អ្នកទាំង៣ រស់នៅក្នុងភូមិកើតហេតុខាងលើ។

លោក ប្រែង លឹត បានបញ្ជាក់ថា « គាត់មានគ្នា ៣នាក់ដើរចាប់ត្រីក្រឹម នៅក្នុងបឹងមួយកន្លែង នៅជិតទីតាំងកើតហេតុខាងលើ នៅពេលដែលពួកគាត់ ទាំងបីត្រឡប់មកវិញ ក៍បានចុះលាងដៃ នៅក្នុងស្រះទឹកនោះ នៅពេលនោះបុរសទី១ បានចុះស្រាប់តែមាន ខ្សែភ្លើងឆក់នៅក្នុងទឹក រីឯបុរសទី២ស្មានតែបុរសទី១ខ្យល់គរ ក៍បានចុះទៅជួយ ស្រាប់តែឆក់ម្នាក់ទៀតបណ្តាលអោយស្លាប់ភ្លាមៗនៅក្នុងស្រះទឹកនោះតែម្តង។ ដោយឡែកបុរសទី៣ ក្រោយឃើញដូច្នេះក៍រត់មកស្រែកហៅ អោយគេជួយ។

បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរនោះបានអោយដឹងថា ម្ចាស់ដី មានឈ្មោះ ហ៊ត ឌី ជាមន្រ្តីប៉ូលីសសេដ្ឋកិច្ច បានជួលដីអោយឈ្មួញលក់ជ្រូក ហើយឈ្មួញលក់ជ្រូក ក៍បានជួល ឲបុរស់ម្នាក់ទៀត អោយចាំដីនៅទីនោះ ហើយបុរសនោះមិនដឹងចិញ្ចឹមសត្វអ្វីនៅទីនោះទេ ទើបបានជាពង្រាយខ្សែលួស ព័ទ្ធជុំវិញរោង និងបង្កប់ខ្សែលួស ដាក់ទៅក្នុងទឹកបែបនេះ។

តាមការបញ្ចាក់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងកាខេត្តកំពតបានប្រាប់អង្ភភាពសារព័ត៌មានខ្មែរខូវឺធីថា « ចំពោះរឿងរ៉ាវខាងលើនេះជាសកម្មភាពបទឧក្រិដ្ឋហើយករណីនេះបានបណ្តាលអោយបុរស២នាក់ស្លាប់បាត់បង់ជីវិត និងបុរសម្នាក់ទៀតរងរបួសស្រាល »។

លោកបានបន្តទៀតថា៖ « នៅក្នុងនោះដែរពេលលោកទទួលបានព័ត៌មានភ្លាមៗ លោកក៏បានចាត់កម្លាំងស្វែងរកជនសង្ស័យ តែមកទល់ពេលនេះនៅមិនទាន់ចាប់បាននោះទេ ដោយជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល »។ 

លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការខេត្តកំពត កំពុងបន្តសកម្មភាពយ៉ាងដុតដៃដុតជើងធ្វើរឿងនេះមិនឲជនសង្ស័យរួចផុតពីក្រសែភ្នែកលោកឡើយ និងចាប់ជនសង្ស័យមកដាក់ទោសអោយខានតែបាន។ ចំណែកសាកសពត្រូវបានក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ KC905