ម្ចាស់ភ្នំតាមីន(ខេត្តកោះកុង)បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយពីសកលវិទ្យាល័យកម្ពុជា

49

រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ អតីតអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាអតីតមេបញ្ជាការយោធាខេត្តកោះកុង ទើបទទួលបានបណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យភ្នំពេញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។

គោលដៅនៃការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះគឺសម្រាប់ឥស្សរជនឆ្នើមដែលមានស្នាដៃចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដោយមើលឃើញពីសកម្មភាព និងភាពឆ្នើមរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ អតីតអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាអតីតមេបញ្ជាការយោធាខេត្តកោះកុង សាស្ត្រាចារ្យ៣រូប នៃសាកលវិទ្យាល័យភ្នំពេញ បានចុះស្រាវជ្រាវ និងសម្ភាសផ្ទាល់ជាមួយទាហាន មន្ត្រីរាជការ និងប្រជាពលរដ្ឋ ប្រមាណជា៥០នាក់ នៅខេត្តចំនួនពីរ ខេត្តព្រះសីហនុ និងខេត្តកោះកុង ដើម្បីធ្វើការវាយតម្លៃពីភាពស័ក្តិសមក្នុងការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស។

បន្ទាប់ពីការវាយតម្លៃ គណៈកម្មការនៃសាកលវិទ្យាល័យបានសម្រេចផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយជូន ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ អតីតអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាអតីតមេបញ្ជាការយោធាខេត្តកោះកុង។