ជនជាតិឡាវ ២នាក់ លួចដឹកជញ្ជូន គ្រឿងញៀនឆ្លងដែនខុសច្បាប់ ត្រូវសមត្ថកិច្ចបង្ក្រាបបានភ្លាមៗ ក្នុងភូមិសាស្ត្រជាប់ព្រំប្រទល់ កម្ពុជាឡាវជាង៤១គីឡូក្រាម

25

ខេត្តស្ទឹងត្រែង៖ នៅកាលវេលាម៉ោង២០និង១០នាទី ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញ(ក៩)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក
នាយករងយិន បញ្ញារិទ្ធ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង និងមានការមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ជេត ខេមរា បានបើកការស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាបមេឃ្លោងជួញដូរថ្នាំងញៀន នៅចំណុច ស្ពានទី២ (ច្រករបៀង) ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹង ត្រែង ចម្ងាយប្រមាណជិត២គីឡូម៉ែត ពីច្រកទ្វារអន្តរជាតិ ត្រពាំងគ្រៀល។

បើតាមរបាយការណ៍របស់សមត្ថកិច្ចនគបាលប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា: សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ជនជាតិឡាវ ភេទប្រុសនិងចាប់យកវត្ថុតាងថ្នាំញៀន៤១កញ្ចប់ធំ ប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ប្រមាណ៤១គីឡូក្រាមដែលជនល្មើសទម្លាក់ទុកក្នុងព្រៃ។

សមត្ថកិច្ចបញ្ជាក់ថា: ករណីនេះកម្លាំងBLO បានសហការជូនពត័មានទៅកម្លាំងជំនាញរបស់ ភាគីឡាវ ដើម្បីស្រាវជ្រាវឃាត់មេខ្លោង និងគូរកន ដែលរត់គេចហើយភាគីឡាវក៏បានសហការ ឃាត់ខ្លួនជនសង្ស័យទាំងពីរ មកប្រគល់ឲ្យសមត្ថកិច្ចយើងនៅចំណុច ច្រកទ្វារអន្តរជាតិកម្ពុជាឡាវ ដើម្បីបញ្ចូនបន្តមកស្នងការនគបាលខេត្តចាត់ការតាមនិតិវិធី ៕


ដោយ:KC.36