អាជ្ញាធរខេត្តចុះសិក្សាគ្រងពង្រីកផ្លូវចាស់លេខ១៣ ក្នុងក្រុងចាក់ប៊េតុងរឹងម៉ាំឆាប់ៗ កែលម្អសោភ័ណភាពក្រុងស្ទឹងត្រែង

28

ខេត្តស្ទឹងត្រែង៖ អាជ្ញាធរដឹកនាំក្រុមមន្ត្រីជំនាញ ចុះសិក្សាផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ដែលរស់នៅអមសង្ខាងផ្លូវ ក្នុងការស្ថាបនាផ្លូវប៊េតុងក្នុងពេលឆាប់ៗនេះ នៅព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ២០២១នេះ។ មន្ត្រីជំនាញនិងអាជ្ញាធរក្រុង រដ្ឋបាលសាលាខេត្ត បានចុះទៅសិក្សាបាញ់ថ្នាំគំនូស ជាសញ្ញាសម្គាល់ ដើម្បីពង្រីកផ្លូវភ្លោះគ្រោងនឹងរៀបចំសួនច្បារនៅកណ្ដាលផ្លូវ ចូលក្រុងស្ទឹងត្រែងឱ្យមានសោភ័ណភាពទាក់ទាញ។
សព្វថ្ងៃនេះផ្លូវកាន់តែរួមតូចដោយសារប្រជាពលរដ្ឋបានសង់លំនៅដ្ឋានរំលោភលើចំណីផ្លូវសាធារណៈធ្វើឱ្យបាត់បង់សោភ័ណភាពក្រុង ដោយមិនមានរបៀបរៀបរយទាល់តែសោះ។ ដើម្បីដោះស្រាយបញ្ហាប្រឈបផ្សេងៗ ក្នុងការបើកបរគ្រោះថ្នាក់ផ្សេងៗ និងការកកស្ទះការំដោះទឹក ដោយគ្មានប្រព័ន្ធលូរ រដ្ឋបាលខេត្តមានគម្រោងស្ថាបនាផ្លូវដាក់លូនិងមានសួនច្បារនៅចំកណ្ដាល និងដាក់បង្គោលភ្លើងបំភ្លឺអមសងខាងផ្លូវផងដែរ ក្រោយពេលស្ថាបនាផ្លូវរួច។

ជុំវិញរឿងនេះលោកម៉ែន គុង អ្នកនាំពាក្យសាលាខេត្តបានឲ្យដឹងថា: ក្រុមមន្ត្រីជំនាញកំពុងចាប់ផ្ដើមចុះសិក្សាផលប:ពាល់ជាមុន ដើម្បីស្ថាបនាផ្លូវចាស់ឡើងវិញ ពីផ្លូវកៅស៊ូទៅជា(ផ្លូវប៊េតុង) និងមានប្រព័ន្ធលូរំដោះទឹក ដែលមានចម្ងាយប្រមាណ១៨០០ម៉ែត្រ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៩ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ គេគ្រោងនឹងពង្រីកផ្លូវភ្លោះសងខាងដោយមានទទឹង២០ បូកទាំងសួនច្បារនៅចំកណ្ដាលផងដែរ។ រួចដាក់អំពូលភ្លើងបំភ្លឺផ្លូវនៅអមសងខាងផ្លូវទៀតផង។ អ្នកនាំពាក្យសាលាខេត្តបានបញ្ចាក់ប្រាប់ឲ្យដឹងទៀតថា ជាដំបូងចុះសិក្សាហើយពន្យល់ប្រាប់ដល់ប្រជាពលរដ្ឋដែលមានផ្ទះតយាបលើចំណីផ្លូវឲ្យគាត់រុះរើចេញ។ បន្ទាប់មកមន្ទីរជំនាញរៀបចំកាយប្រឡាយរៀបចំប្រព័ន្ធលូដាក់សារជាថ្មី។
លោកម៉ែន គុង បានបញ្ជាក់ទៀតថាកញ្ចប់ថវិការនេះសម្រាប់ចុងឆ្នាំ២០២០ បន្ថែមដោយមានចម្ងាយត្រឹម២០០ម៉ែត្រ។ រួចចាប់ផ្ដើមដាក់ប្រព័ន្ធលូផ្លូវបន្តទៀតនៅក្នុងគម្រោងចំណាយដើមឆ្នាំ២០២១។

គួរបញ្ជាក់ថា: ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ចាប់ពីកងចក្រក្រុងស្ទឹងត្រែង ក៍ដូចអ្នកប្រកបរបរលក់ដូរផ្សេងៗ ដែលតយាបប:ពាល់រំលោបលើចំណីផ្លូវ បានលើកឡើងថា: ការអភិវឌ្ឍខេត្ត តែងតែមានការប៉ះពាល់ទៅលើពួកគាត់ជាអ្នកលក់ដូរហើយ។ហើយពួកគាត់ក៍មានការត្រេកអរដែរក្នុងការអភិវឌ្ឍន៍ ពង្រីកផ្លូវងាយស្រួលបងប្អូនយើងធ្វើដំណើ ធំទូលាយនិងមានភ្លើងបំភ្លឺផ្លូវបញ្ចៀសនូវបញ្ហាផ្សេងៗ។ ហើយពួកគាត់ក៍មិនទំទាស់ទៅលើការរុះរើនេះដែរ តែពួកគាត់សុំឲ្យមានការប្រជុំរកដំណោះស្រាយជាមុនសិន ចំពោះអ្នកខ្លះប:ពាល់ផ្ទះសំណង់រឹង ដោយពួកគាត់បានធ្វើក្រោយបង្គោលភ្លើង ស្របទៅតាមការនែនាំរបស់ក្រុមការងារEDC ហើយផ្ទះខ្លះមានច្បាប់សាងសង់ មានដីប្លង់រឹងត្រឹមត្រូវ ប:ពាល់ច្រើនផ្ទះនិងរបងថ្មនៅខាងលិចផ្លូវ។ ហើយការសម្រេចចិត្តរុះរើចេញដោយខ្លួនឯង ពួកគាត់សម្បាយចិត្តណាស់ ដើម្បីចូលរួមរៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាពក្រុងស្ទឹងត្រែងរបស់យើង ឲ្យមានផ្លូវល្អរឹងមាំធំទូលាយ បញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗ៕

ដោយ:KC.36