សិក្ខាសាលាផ្សព្វផ្សាយក្របខណ្ឌ និយ័តកម្មគោលការណ៍ណែនាំ ស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការី និងការប្រគល់ជូនវិញ្ញាបនបត្របញ្ជីការ ឱសថការីកម្ពុជា ដល់សមាជិក សមាជិកា

45

(ស្វាយរៀង)៖ នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តមឱសថការី បាន បុត្តា ប្រធានក្រុមប្រឹក្សាគណៈឱសថការីកម្ពុជា បានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាផ្សព្វផ្សាយក្របខណ្ឌ និយ័តកម្មគោលការណ៍ណែនាំ ស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការី និងការប្រគល់ជូនវិញ្ញាបនបត្របញ្ជីការ ឱសថការីកម្ពុជា ដល់សមាជិក សមាជិកាខេត្តស្វាយរៀង និងមានការចូលរួមពីឯកឧត្តមបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោក លោកស្រីជាសមាជិកឱសថការីជាច្រើនរូបទៀតផងដែរ។

ឯកឧត្តមឱសថការី បាន បុត្តា បានថ្លែងបន្តថា ដើម្បីពង្រឹងគុណភាពវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តលិខិតបទដ្ឋាន ច្បាប់ឬគោលការណ៍នានា ដែលពាន់ព័ន្ធដល់សមាជិក សមាជិការបស់ខ្លួន ក្រុមប្រឹក្សាគណៈឱសថការីខេត្ត ត្រូវមានទិសដៅអនុវត្ត ក្នុងការប្រជុំប្រចាំត្រីមាស ដើម្បីពិនិត្យ តាមដាន និងដោះស្រាយបញ្ហានានា ចែករំលែកបទពិសោធន៍គ្រប់សកម្មភាពចូលរួមវគ្គអភិវឌ្ឍសមត្ថភាព ឬសិក្ខាសាលា ឬកិច្ចប្រជុំនានា។

ឯកឧត្តម បានបន្ថែមថាត្រូវរៀបចំផែនការសកម្មភាពការងាររបស់ក្រុមប្រឹក្សាគណៈឱសថការី លើកគម្រោងផ្សព្វផ្សាយនៅតាមថ្នាក់មូលដ្ឋានសុខាភិបាលស្រុកប្រតិបត្តិ ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំ Antibiotique ឬប្រើសេរ៉ូម ដោយសហការជាមួយមន្ទីរសុខាភិបាល ជូនដល់ ប្រជាជនឱ្យបានយល់ផងដែរ ។

ជាមួយគ្នានេះត្រូវលើកគម្រោងវគ្កបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងឱសថស្ថាន/រង អោយបានល្អ(GPP) ដល់ឱសថការី ទទួលខុស ត្រូវ បច្ចេកទេស ដោយរួមសហការ នឹងមន្ទីរសុខាភិបាលខេត្ត លើកគម្រោងចំណាយថវិកាសមស្រប ដោយមានផែនការលម្អិតប្រចាំឆ្នាំនីមួយៗ ដើម្បីមានថវិកាគាំទ្រដល់ការចំណាយសម្រាប់ សម្ភារៈការិយាល័យ សម្រាប់ទីតាំង និងកម្មវិធីប្រជុំ សម្រាប់សកម្មភាពចុះផ្សព្វផ្សាយជាដើម។ ហើយត្រូវលើកកម្មវិធីប្រជុំរួមប្រចាំឆ្នាំរវាងគណៈទាំង៥ ក្នុងគោលបំណងពង្រឹងសាមគ្គីភាព និងដោះស្រាយបញ្ហាមួយចំនួនដែលអាចកើតមានឡើងពាក់ពន្ធ័និងការប្រកបវិជ្ជាជីវៈ។

ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះវត្តមានរបស់លោក លោកស្រីទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសាលានេះ ហើយឯកឧត្តម បានសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រីនឹងចូលរួមពិភាក្សា ផ្តល់គំនិតយោបល់ល្អ ៗ និងចែករំលែកបទពិសោធន៍ ឲ្យគ្នាទៅវិញទៅមក ប្រកបដោយ ភាពស្និទស្នាល និងសំដៅលើកកំពស់ ការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការទទួលខុសត្រូវ ក្នុងពេលអនុវត្តការងារឲ្យកាន់ តែទទួលបានលទ្ធផលជោគជ័យថ្មី ៗ បន្ថែមទៀត ក្រោយពីបញ្ចប់សិក្ខាសាលានេះទៅផងដែរ។

បើតាមឯកឧត្តមបណ្ឌិត កែរ រដ្ឋា បានឲ្យដឹងថា៖ ខេត្តស្វាយរៀងមាន៨ ស្រុក ក្រុង ស្មើ៨០ឃុំ សង្កាត់ ៦៩០ភូមិ ប្រជាពលរដ្ឋសរុប៦៤៣.៧៥៣នាក់ មាន ស្រុកប្រតិបត្តិចំនួន៤, មន្ទីរពេទ្យខេត្ដ១ ,មន្ទីរពេទ្យបង្អែក៥ មណ្ឌលសុខភាពសរុបចំនួន៤៧ និង ប៉ូស្តិ៍សុខភាព២ ។

មន្រ្តីសុខាភិបាលកំពុងបំរើការងារសរុប ៧៣៧នាក់ស្រ្តី៣៦៦នាក់ ក្នុងនោះមាន៖ បណ្ឌិត អនុបណ្ឌិត ៤នាក់ វេជ្ជបណ្ឌិត៧០នាក់ គ្រូពេទ្យ១៤នាក់ ទន្តបណ្ឌិត៨នាក់ ឱសថការី១៣នាក់ បរិញ្ញាបត្រគិលានុប្បដ្ឋាក៩នាក់ គិលានុប្បដ្ឋាក យិកាមធ្យម១៩២នាក់ គិលានុប្បដ្ឋាក យិកាបឋម១៣៧នាក់ មន្ទីរសោធន៍ មធ្យម២៥នាក់ បរិញ្ញាបត្រឆ្មប៧នាក់ ឆ្មបមធ្យម១៥២នាក់ ឆ្មបបឋម៦២នាក់ វិទ្យុសាស្ត្រ២នាក់ ព្យាបាលដោយចលនា៦នាក់ បច្ចេកទេសរដ្ឋបាល៨នាក់ ព័ត៌មានវិទ្យា៣នាក់ ផ្សេងៗ៧នាក់។

ឯកឧត្តមបានឲ្យដឹងទៀតថា មានគណៈគ្រប់គ្រងវិជ្ជាជីវៈទាំង៥ ក្នុងនោះគណៈគ្រូពេទ្យ និងគណៈឱសថការីមានទីតាំងនៅ មន្ទីរសុខាភិបាល ដោយឡែកក្រុមប្រឹក្សាគណៈឱសថការីខេត្តស្វាយរៀងបានបង្កើតនៅឆ្នាំ២០១៦ដែលមានសមាសភាព ៨រូប ក្នុងនោះមានសមាសភាពការិយាល័យក្រុមប្រឹក្សាគណៈឱសថការី ៥រូប ហើយបច្ចុប្បន្នមានសមាជិកគណៈឱសថការី ចំនួន ៥១រូប ឱសថការីឧត្តម ៤២រូប មធ្យម៨ រូប ក្នុងនោះ ស្រី ៣១ រូប ផ្ទេរចូល ២រូប ១ រូបមកពីខេត្តកំពត ១ រូបមកពីរាជធានីភ្នំពេញផងដែរ៕ ដោយ:PK