ឯកឧត្តម ឌួង តារា មានប្រសាសន៍ថា « ពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ » ក្រោយចោរលួចកាច់កញ្ចក់ឡានទាំងសងខាង និងយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំ កាលពីយប់មិញ

64

មុននេះបន្តិច ឯកឧត្តម ដួង តារា រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះឲ្យដឹងពីការខូចខាតឡានរបស់ឯកឧត្តម ដោយត្រូវបានចោរលួចកាច់កញ្ចក់ឡានទាំងសងខាង មិនត្រឹមតែប៉ុណ្ណោះបានយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំរបស់ឯកឧត្តមទៀត។ ឯកឧត្តមបានមានប្រសាសន៍ថា ចោរក៏ធ្លាប់ចូលពីលើដំបូលផ្ទះមកក្នុងផ្ទះដែរ ហើយពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ។

ដោយសាររបស់ឯកឧត្តមមានន័យថា៖ « លើកទី២ហើយដែលចោរមកបំផ្លាញដល់ផ្ទះ ភ្ញាក់ពីគេងឃើញរថយន្តត្រូវបានបំផ្លាញដោយចោរ​ ពិតគួរអោយសោកស្តាយយ៉ាងខ្លាំង។ ខ្ញុំសារកាមេរ៉ា​មើលយប់មិញរវាងម៉ោង​ 1:30 យប់​ មានចោរពាក់ម៉ាស់​ បានមកលួចកាត់កញ្ចក់ឡានខ្ញុំទាំងសង្ខាង​ ហើយយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំដែលចតនៅមុខផ្ទះដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ។ កាលពីខ្ញុំមកនៅទីនេះដំបូងក៏ធ្លាប់មានចោរចូលពីលើដំបូលផ្ទះមកក្នុងផ្ទះ។ គួរអោយសោកស្តាយចំពោះអ្វីដែលបានកើតឡើងសម្រាប់ខ្ញុំ​ ខ្ញុំពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ »៕