វាយខ្នោះបរុស ២នាក់ សង្ស័យមានផ្ទុកសារធាតុញៀន ជិះម៉ូតូBeat ឆ្លងកាត់គោលដៅ​ ត្រូវបានសមត្ថកិច្ចឆែកឆេរ​រកឃើញមានគ្រឿងញៀន ១៥កញ្ចប់​ធំតូច

7

ភ្នំពេញ៖ កាលវេលាម៉ោង ០៩​ ០៥នាទីយប់ ថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០២១នេះ នៅ​ចំណុចមុខ​សាលាមត្តេយ្យភូមិ១ ផ្លូវជាតិលេខ២ ស្ថិត​ក្នុង​ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​ ត្រូវបាននគរបាលខណ្ឌមានជ័យ​ បានវាយខ្នោះឃាត់ខ្លួនបុរស២នាក់ ដែលជិះម៉ូតូBeat ឆ្លងកាត់គោលដៅ​ ឆែកឆេរ​រកឃើញមានគ្រឿងញៀន ១៥កញ្ចប់​។

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បន្តដាក់គោលដៅត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយធ្វើការឃាត់ម៉ូតូជាច្រើនគ្រឿង ដើម្បីធ្វើការបង់ផាកពិន័យ ព្រោះម្ចាស់ម៉ូតូមិនពាក់មួកការពារសុវត្ថិភាព និងឃាត់អ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាច្រើននាក់។ ជាមួយគ្នានេះសមត្ថកិច្ចសង្ស័យបុរស២នាក់ ដែលជិះម៉ូតូBeat មានលាក់ទុកគ្រឿងញៀន ក៏ឃាត់ខ្លួនភ្លាមៗរកឃើញគ្រឿងញៀនចំនួន១៥កញ្ចប់ធំតូច ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះឃាត់ខ្លួនបញ្ជូនទៅស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរ ចាត់វិធានការតាមផ្លូវច្បាប់។

សូមបញ្ជាក់ផងដែរថា ជនសង្ស័យម្នាក់ជនជាតិវៀតណាម ឈ្មោះ ស៉ុង ងារ និងជនសង្ស័យម្នាក់ទៀតជាជនជាតិខ្មែរឈ្មោះ បូ គន្ធា ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួល​ច្រកឡឥដ្ឋ​ ក្នុងសង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ មុខរបរ​ជាងធ្វើកុងម៉ា ៕ ដោយ៖ KC905