មិនធម្មតាមែន ! បុរសជាជនជាតិចិន និងប្រពន្ធជាជនជាតិ​វៀត​ណាម​ អាចយកផ្សារទំនើបស្ទឹងមានជ័យបើកល្បែងស៊ីសងយ៉ាងស្ងាត់ស្ងៀមមិនរំខានដល់សមត្ថិកិច្ចសោះឡើយ

9

ភ្នំពេញ ៖ ផ្សារទំនើបស្ទឹងមានជ័យថ្មី ស្ថិតនៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យរាជធានីភ្នំពេញ ជាផ្សារទំនើបមួយក្នុងចំណោមផ្សារល្បីៗជាច្រើនក្នុងរាជធានីភ្នំពេញដែលប្រជាពលរដ្ឋនិយមគាំទ្រចូលទៅទិញសំភារៈផ្សេងមិនលុះថ្ងៃនោះ ពេលនេះកំពុងត្រូវបានប្រជាពលរដ្ឋដែលមានកូនៗវក់និងល្បែងស៊ីសង ហ្គេមបាញ់ត្រី មានការត្អូញត្អែរយ៉ាងខ្លាំងនិងស្នើរដល់អ្នកសារព័ត៌មានយើងចុះផ្សាយ ដើម្បីរាយការដល់សមត្ថកិច្ចជំនាញធ្វើការចុះបង្ក្រាប។

បើយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង នាពេលកន្លងមកបានបញ្ជាក់អំពីផែនការភូមិឃុំមានសុវត្តិភាព ក្នុងនោះល្បែងស៊ីសងគ្រប់ប្រភេទត្រូវបានហាមឃាត់ ព្រោះល្បែងស៊ីសងគ្រប់ប្រភេទនេះហើយជាដើមចមនៃបញ្ហាអំពើហឹង្សា លួច ឆក់ ប្លន់គ្រប់ប្រភេទ។ ជាមួយគ្នានេះដែរ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានប្រកាសជាសាធារណៈអោយមន្រ្តីនៅក្រោមឳវាទចាត់វិធានការម៉ឺងម៉ាត់ ទប់ស្កាត់គ្រប់ល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងរាជធានីភ្នំពេញអោយខានតែបាន។

ដោយឡែកបើយើងក្រឡេកមើលល្បែងហ្គេមបាញ់ត្រីនៅផ្សារស្ទឹងមានជ័យថ្មីនេះវិញ សមត្ថកិច្ចមូលដ្ឋានបានបង្ក្រាបជាច្រើនដងរួចមកហើយតែនៅតែអាចបើក​តំណើរ​ការធម្មតាវិញបាន ដូចនេះប្រជាពលរដ្ឋដែលមានកូនញឿនល្បែង ប្តីឬប្រពន្ធញៀនល្បែង បានផ្តល់ព័ត៌មានអោយអង្គភាពសារព័ត៌មានយើងបានដឹងអំពីទីតាំង ល្បែងបាញ់ត្រី ដ៏ធំសំបើមនេះ និងត្រូវបានសមត្ថកិច្ចបង្ក្រាប២ដងរួចមកហើយឈ្មោះថា មជ្ឍមណ្ឌលកំសាន្តវ៉ាន់ដា មានទីតាំងនៅជាន់ទី៣ ដែលមានម្ចាស់ជាជនជាតិចិន និងវៀតណាមទៀតផង។

ថ្លែងប្រាប់អ្នកសារព័ត៌មានយើង លោក សន ភឿន មេប៉ុស្តិ៍ស្តីទីនៃប៉ុស្តិ៍រដ្ឋបានស្ទឹងមានជ័យ១បានអោយដឹងថា កន្លែងនោះលោកបានចុះបិទ២ដងរួចមកហើយ ហើយលោកក៏មិនបានអីដែរ ហើយក៏ចុចបិទទៅដោយគ្មានប្រាប់មួយម៉ាត់ ទោះមានការហៅទូរស័ព្ទម្តងហើយម្តងទៀតយ៉ាងណាក្តីក៏មិនបានទទួលទៀតដែរ នេះមិនទាន់ឡើងមេប៉ុស្តិ៍ពេញសិទ្ធផងរៀបឬកប៉ុណ្ណឹងទៅហើយ ចុះទំរាំពេញសិទ្ធវិញតើអោយប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានរាយការណ៍ដោយរបៀបណាទៅវិញ?

ដោយ៖ KC 901