កូនបង្កើតទាញកាំភ្លើងខ្យល់ដេញឪពុក ធ្វើឲ្យព្រលឹងឪពុកចេញស៊ីព្រលិត សំណាងល្អរត់ទាន់កំអី

10

ខេត្តស្ទឹងត្រែង: ករណីមនុស្សឃាត់រវាងកូនបង្កើតដេញចាញ់ឪពុកខ្លួន ព្រោះខឹងស្ដីបន្ទោសបន្តិចបន្តួច ដោយខ្លួនកំពង់តែផឹកទឹកប្តូរនិស្ស័យផង ធ្វើឲ្យបាត់នូវម្ចាស់ការ ទើបប្រើហឹង្សា ធ្វើឲ្យប្រលឹងឪពុកចេញស៉ីប្រលិត សំណាងល្អឪពុកនូវមានជីវិតថ្លៃ  ដឹងខ្លួនរត់គេចទាន់កុំអីចប់បាត់ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១៤ម៉៣០នាទីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នៅចំនុចភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជយ័ ខេត្តស្ទឹងត្រែង។

នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរស្វាយ បានបញ្ជាក់ថា: មានករណីប៉ុនប៉ងមនុស្សឃាតមួយកើតឡើងបង្ករដោយជនសង្សយ័មានឈ្មោះទ្បាត់ ដែង ភេទប្រុសអាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវជា(កូនបង្កើត) ជនរងគ្រោះរស់នៅភូមិ ឃុំកើតហេតុខាងលើ។បានយកកាំភ្លើងកែឆ្នៃដេញបាញ់ជនរងគ្រោះ (ជាឪពុក)មានឈ្មោះកិក ទ្បា ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ រស់នៅភូមិ-ឃុំជាមួយគ្នា។

មូលហេតុជនសង្ស័យផឹកស្រាស្រវឹងត្រូវបានឪពុកម្តាយស្តីបន្ទោសបន្តិចបន្តួច ស្របពេលខ្កួនកំពង់ផឹកស៊ី។ សមត្ថកិច្ចបញ្ជាក់ទៀតថា៖ ករណីនេះមិនបណ្តាលអោយជនរងគ្រោះជាឪពុករងរបួស ឬអ្នកផ្សេងរងរបួសឡើយ ព្រោះជនរងគ្រោះជាឪពុកដឹងខ្លួនបានរត់គេចចេញទាន់។ បច្ចុប្បន្នជនសង្សយ័ត្រូវបាននគរបាលប៉ុស្តិឃុំអូរស្វាយឃាត់ខ្លួនដើម្បីកសាងបន្តនិតិវិធី។

សូមបញ្ជាក់ថា:ក្រោយកើតហេតុជនរងសង្ស័យត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំភ្លាមៗ នៅប៉ុស្តិ៍រដ្ឋបាលឃុំអូស្វាយផងដែរ តែដោយមានការស្នើសុំ និងអង្វរករពីឪពុកម្តាយទើសមត្ថកិច្ច ឲ្យធ្វើកិច្ចសន្ដានដើមបញ្ចប់រឿង ឲ្យត្រឡប់ទៅផ្ទះវិញហើយ ចំណែកវត្ថុតាង កាំភ្លើងខ្យល់សមត្ថកិច្ចដកហូត។ ដូចពាក្យចាស់ពោលថា: កាត់ទឹកមិនដាច់កាត់សាច់វាឈឺ ឪពុកម្តាយស៊ូអត់ឆីឲ្យតែកូនឆ្អែត ឪពុកម្តាយស៊ូរលំបាក ឲ្យតែកូនបានសុខ។ ដោយ:KC.36